កម្លាំងកងទ័ព ជួយជន្លៀសពលរដ្ឋពីតំបន់អូរព្រំដែន និងតំបន់អភិវឌ្ឍន៍បឹង ជង្រុកតេជោ ឈ្នះ ឈ្នះ ស្រុកម៉ាឡៃ ត្បិតបារម្ភជំនន់ផ្លេកបន្ទោរ

បន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី១០ ដល់ ១២ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ ៥១១ នៃកងពលតូចថ្មើរជើងលេខ ៥១ បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះនៅតំបន់ទំនាបជាប់មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ ៥១១ នៃកងពលតូចថ្មើរជើងលេខ ៥១ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹករងស្រុកម៉ាឡៃ អាជ្ញាធនិងរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យលិចផ្ទះមួយចំនួន ។

កងកម្លាំងជួយជញ្ជូនសម្ភារផ្សេងៗ និងសត្វចញ្ចឹម ទុកដាក់ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner