ក្រសួងអប់រំណែនាំឱ្យគ្រូនិងសិស្សត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មុនពេលចូលគ្រឹះស្ថានសិក្សា

រាជធានីភ្នំពេញ៖ដើម្បីពង្រឹងយន្តការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជាការរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួង អប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំមួយនៅថ្ងៃទី ១៣ ខែកញ្ញានេះដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនអនុវត្តវិធានឱ្យបានត្រឹមត្រូវ។

ក្នុងសេចក្តីជូនដំណឹងខាងលើនេះដែរក្រសួងអប់រំបានណែនាំឱ្យអ្នកសិក្សានិងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបាន​គ្រប់គ្នាជាមួយគ្នាក្រសួងអប់រំបានតម្រូវឱ្យអ្នកសិក្សានិងបុគ្គលិកអប់រំត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩មុនពេលចូលគ្រឹះស្ថានសិក្សា។ចំពោះអ្នកសិក្សានិងបុគ្គលិកអប់រំដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនគួរអនុញ្ញាត្តិឱ្យចូលបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំ ប៉ុន្តែគ្រូត្រូវបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញវិញ។
គួរបញ្ជាក់ថាក្នុងសេចក្តីជូនដំណឹងដដែលនេះក្រសួងអប់រំបានចេញគោលការណ៍សំខាន់ៗដូចជា៖ ការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ,វិធានការសុវត្ថិភាព និងអនាម័យ,បរិក្ខាអនាម័យ,ការធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩,ការចាក់ថ្នាំបង្ការ ,សុវត្តិភាពចំណីអាហារ,ការថែទាំសុខភាពផ្លូវចិត្ត៕ដោយ៖ម៉ាដេប៉ូ
សូមអានសេចក្តីលម្អិតខាងក្រោម៖

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner