យល់ដឹងពាក់ព័ន្ធនឹងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១និយ័តករ មូលបត្រកម្ពុជា(ន.ម.ក.)បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគក្នុងវិស័យមូលបត្រ” តាមប្រព័ន្ធអនឡាញ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនៃបេឡាជាតិសន្តិសុខសង្គម ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ប.ស.ស.។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចំនួន ១១ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា និងចែករំលែកចំណេះដឹង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. ដែលជាវិនិយោគិនស្ថាប័នដ៏មានសក្តានុពល ក្នុងវិស័យមូលបត្រកម្ពុជា ។ តាមរយៈ វគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង ពាក់ព័ន្ធនឹងប្រព័ន្ធទីផ្សារមូលបត្រកម្ពុជា ការរៀបចំខ្លួនក្នុងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា សមត្ថភាពនៃការវិភាគ មុននឹងសម្រេចចិត្តវិនិយោគ ការកាត់បន្ថយហានិភ័យក្នុងការវិនិ –
យោគ និងផលិតផលហិរញ្ញវត្ថុសំខាន់ៗ នៅក្នុងទីផ្សារ ព្រមទាំងកិច្ចគាំពារវិនិយោគិនក្នុ ងវិស័យមូលបត្រថែមទៀតផង។

វគ្គបណ្តុះបណ្តាលខាងលើនេះ មានអ្នកចូលរួមសរុបចំនួន ៣៦រូប ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីនៃ ប.ស.ស. ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញ ដោយវាគ្មិនកិត្តិយសមកពី ន.ម.ក. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ក្រុមហ៊ុនស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក. និងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner