អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន៖​វិទ្យុ​អាស៊ីសេរី​ជា​វិទ្យុ​ផ្សាយ​ព័ត៌មាន​ញុះញង់ បំបែកបំបាក់ បម្រើ​ផលប្រយោជន៍​បរទេស និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​

​ភ្នំពេញៈអ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ឆ្លើយតប​ទៅ​នឹង​ការលើកឡើង​របស់​អ្នកសារព័ត៌មាន និងសមាគម​មួយ​ក្តាប់​តូច និង​វិទ្យុ​អាស៊ីសេរី​ដែលថា សេរីភាព​សារព័ត៌មាន ត្រូវបាន​សម្លុតគំរាមកំហែង បំបិទ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន គឺជា​ការចោទប្រកាន់​ដែល​ពុំមាន​សំអាង​ជាក់លាក់ និង​ដើម្បី​តែ​បំភាន់​ការពិត​តែប៉ុណ្ណោះ​។ វិទ្យុ​អាស៊ីសេរី ជា​វិទ្យុ​ដែល​បម្រើ​ផលប្រយោជន៍​បរទេស ប្រឆាំងនឹង​ការរីកចម្រើនរបស់​ប្រទេស​កម្ពុជា និង​ជា​វិទ្យុ​ដែល​តែងតែ​ផ្សាយ​ព័ត៌មាន ញុះញង់ បំបែកបំបាក់ និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលកម្ពុជា ដើ​ម្បី​បម្រើ​ផលប្រយោជន៍​បរទេស​ដែរ​ជា​ចៅហ្វាយ​ខ្លួន និង​ក្រុមឧទ្ទាមក្រៅច្បាប់​តែប៉ុណ្ណោះ​។

​ឯកឧត្តម ​មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់ AMS នៅ​ព្រលប់​ថ្ងៃទី​១៣ ខែកញ្ញានេះ​ថា ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី នេះ គ្មានអ្វី​ប្លែក​នោះទេ វា​ជា​រឿង​ដដែល ហើយ​អ្នក​ណាក៏​ដឹង​ដែរ​ថា វិទ្យុអាស៊ីសេរីនេះ ជាមួយវិទ្យុដែល​បម្រើ​ផលប្រយោជន៍​បរទេស ប្រឆាំងនឹង​ការរីកចម្រើនរបស់​ប្រទេសកម្ពុជា និង​ជា​វិទ្យុ​ដែល​តែងតែ​ផ្សាយ​ព័ត៌មាន ញុះញង់ បំបែកបំបាក់ និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលកម្ពុជា ដើ​ម្បី​បម្រើផលប្រយោជន៍​បរទេស​ដែរ​ជា​ចៅហ្វាយ​ខ្លួន និង​ក្រុមឧទ្ទាមក្រៅច្បាប់​តែប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា កា​រលើ​កឡើង​របស់​របស់​អ្នក​សារព័ត៌មាន និងសមាគមមួយ​ក្តាប់​តូចនោះ ដែលថា សេរីភាពសារព័ត៌មាន ត្រូវបាន​សម្លុត គំរាមកំហែង បំបិទសិទ្ធិ សេរីភាព អ្នកសារព័ត៌មាននោះ គឺជាការចោទប្រកាន់​ដែល​ពុំមាន​សម្អាង​ជាក់លាក់ និង​ដើ​ម្បី​តែ​បំភាន់​ការពិត ដែល​ធ្វើខ្លួន​ជា​ជនរងគ្រោះ​ពី​ការអនុវត្ត​តួនាទី​របស់អាជ្ញាធរមាន​សមត្ថកិច្ច​ទៅវិញ ប៉ុន្តែនៅពេលអាជ្ញាធរមាន​សមត្ថកិច្ច​ស្នើសុំ​កិច្ចសហការ​ក្នុងការ​ផ្តល់ព័ត៌មានបន្ថែមឱ្យបាន​ជាក់លាក់លើករណី​នីមួយៗ​ពី​ក្រុម​អ្នកកាសែតទាំងនោះ ក្រុម​នេះ​មិនដែល​បាន​ចូលរួមសហការជាមួយសមត្ថកិច្ច​ឡើយតែងតែគេចវេសជានិច្ច​។ បន្ថែម​ពីនេះ​កា​រលើកឡើង​នេះ គ្រាន់តែ​ចង់​ការពារ​ក្រុមអ្នកសារព័ត៌មាន ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​ក្រមសីលធម៌វិជ្ជាជីវៈតែប៉ុណ្ណោះ ហើយក៏មានតែ​អ្នកកាសែត​ដែល​តែងតែ​ហៅ​ខ្លួន​ជា​អ្នក​សារព័ត៌មានឯករាជ្យតែ​ប៉ុន្មាន​នាក់​នេះដែរ ដែល​តែង​ស្រែកថា ខ្លួន ត្រូវ​បានអាជ្ញាធរបំភិតបំភ័យគំរាម កំហែង។ ប៉ុន្តែ អ្នក​សារព័ត៌មាន freelance មួយចំនួនធំ​ទៀត​ដែល​កំពុង​ប្រកបវិជ្ជាជីវៈសារព័ត៌មាននៅ​កម្ពុជា គឺ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​សេរី គ្មាន​ការ​រើ​ស​អើ​ង គ្មានការគំរាមកំហែង ឬ​បំភិតបំភ័យឡើ​យ​។

​ឯកឧត្តម ​មាស សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​នៅ​ក​ម្ព​ជា អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនបាន ដោយសេរី ដោយគ្មានការគំរាមកំហែង ឬ​បំភិតបំភ័យនោះ​ឡើ​យ ដោយអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុ​ត្តិ ជា​ធរមាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសារព័ត៌មានប្រព្រឹត្តខុសច្បាប់​ គឺ​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះ ការ​អនុ​វត្ថ​ច្បាប់​លើអ្នក​ដែលប្រព្រឹត្តខុសច្បាប់ ពុំមែន​ជាការគំរាមកំហែង ឬ បំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាននោះ​ឡើយ៕
ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner