នៅប្រទេសជាច្រើន មានចលនាសង្គមបានផុលផុសក្នុងការផ្សព្វផ្សាយពាក្យថា “សូមបញ្ឈប់ការធ្វើអោយមនុស្ស Stupid កាន់តែល្បី”

អត្ថបទដោយ៖
AMS OneMinute

Stupid ក្នុងន័យនេះ គឺមិនមែនសំដៅដល់ស្ថានភាពពិការភាពបញ្ញា ឬកង្វះការអភិវឌ្ឍផ្នែកស្មារតីនៃ បុគ្គលនោះទេ តែគឺសំដៅដល់ជនដែលចង់បានការទាក់ទាញ អ្នកប្រឌិតព័ត៌មាន អ្នកបង្កើតព័ត៌មានញុះញង់ អ្នកអុជអាលដោយយកទស្សនៈវប្បធម៌ជ្រុលនិយម មកបិទបាំងជាដើម។

នៅពេលដែលយើងនាំគ្នាជេរបញ្ចោរ ប្រទេចផ្តាសារជននោះ តាមបណ្តាញ ទំនាក់ទំនងសង្គម ជននោះនឹងកាន់តែទទួលភាពល្បីខាងកេរ្តិ៍ឈ្មោះអាសោច ហើយពិតណាស់នេះជាអ្វីដែលពួកគេចង់បាន។ ពួកគេត្រូវបានចាត់ទុកថា Stupid ក៏ដោយសារពួកគេរស់នៅបានដោយការជេរប្រទេចរបស់យើងនេះឯង។

ឧទាហរណ៍ខ្លះៗ ៖ ការអួតអាងថារកលុយបានរាប់ម៉ឺនដុល្លារពីសំអាងការ… (ព័ត៌មានកំពុងផ្សព្វផ្សាយពេញហ្វេសប៊ុក)… សូមកុំរំខានចិត្តដោយសាររឿងរ៉ាវ បែបនេះអី… រំលងវាចោល បំភ្លេចវាចោល មួយសន្ទុះវាងាប់ឯង។

✍🏽-Vathana Sann

ads banner