ខ្សែប្រយុទ្ធ Martin Braithwaite នឹងត្រូវវះកាត់ជង្គង់

ខ្សែប្រយុទ្ធ Martin Braithwaite របស់ក្រុម Barcelona នឹងត្រូវវះកាត់ជង្គង់។ កីឡាករ​សញ្ជាតិ​ដាណឺ​ម៉ាក​វ័យ ៣០ ឆ្នាំរូបនេះបានរងរបួសជង្គង់ឆ្វេង ក្នុងជ័យជម្នះ ២-១ លើក្រុម Getafe កាលពីថ្ងៃទី ២៩ ខែសីហាកន្លងទៅ។

តំណាងក្រុម Barcelona បានអោយដឹងថា របួសរបស់ Martin Braithwaite មិនមានភាពធូស្រាលទេ ហើយគាត់នឹងត្រូវវះកាត់នៅ“ ប៉ុន្មានថ្ងៃខាងមុខនេះ” ។

វាបានបន្ថែមបញ្ហាដល់ក្លឹបក៏ព្រោះតែកីឡាករចំណូលថ្មី Sergio Aguero មិនទាន់បានបង្ហាញខ្លួន​លើក​ដំបូង​បន្ទាប់ពីរបួសកំភួនជើង។ Aguero អាយុ ៣៣ ឆ្នាំមិនត្រូវបានគេរំពឹងថា​នឹងត្រលប់មក​វិញរហូតដល់ខែតុលា។

Braithwaite អតីតខ្សែប្រយុទ្ធក្លឹប Middlesbrough បានចាប់ផ្តើមការប្រកួត La Liga ទាំង ៣ នៅរដូវកាលនេះនិងរកបាន ២ គ្រាប់ក្នុងជ័យជម្នះបើកឆាករបស់ក្រុមខ្លួនទល់នឹង Real Sociedad ។

សូមបញ្ជាក់ថា ក្រុម Barcelona នឹងត្រូវជួបក្រុម Bayern Munich នៅរាត្រីថ្ងៃអង្គារនេះ នាកីឡដ្ឋាន Nou Camp ក្នុងពូល E នៃពានរង្វាន់ Champions League ឆ្នាំ ២០២១/២២ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner