Andy Murray និយាយថាជ័យជម្នះ US Open របស់ Emma Raducanu ជាឱកាស ទាក់ទាញមនុស្សឱ្យចូលមកលេងកីឡានេះកាន់តែច្រើន

កីឡាការិនីវ័យ ១៨ ឆ្នាំEmma Raducanu បានក្លាយជាស្ត្រីដំបូងគេរបស់ប្រទេសអង់គ្លេស​ដែល​ឈ្នះ​ពានរង្វាន់ Grand Slam ក្នុងរយៈពេល ៤៤ ឆ្នាំដោយបានយកឈ្នះ Leylah Fernandez នៅវគ្គផ្តាច់​ព្រ័ត្រ​។ កីឡាការិនីវ័យក្មេងរូបនេះ ក៏ជាអ្នកប្រកួតជម្រុះដំបូងក្នុងប្រវត្តិ​សាស្ត្រដែល​ទទួលបាន​មេដាយ​។

AndyMurray អតីតម្ចាស់ជើងឯក US Open បាននិយាយថា“ វាពិតជាមិនគួរឱ្យជឿ​ដែល​នាង​បាន​ធ្វើ​នៅទីនោះ។ “

អ្វីដែលនាងបានធ្វើនៅទីក្រុងញូវយ៉ក​គឺពិសេសណាស់​ដែលជាការជម្រុញដ៏ធំមួយ​សម្រាប់កីឡាវាយកូនបាល់អង់គ្លេស និងផ្តល់ក្តីសង្ឃឹមដល់ស្ថាប័នគ្រប់គ្រង​នូវឱកាសក្នុងការទាញ​យក​ផលប្រយោជន៍ពីវា និងធ្វើឱ្យក្មេងៗកាន់តែច្រើន​ឡើងបានចូលរួមក្នុងកីឡានេះ​គឺជាអ្វីដែលនាង​បាន​ធ្វើនិងជាឱកាសដ៏ធំសម្រាប់ កីឡាវាយកូនបាល់អង់គ្លេសឥឡូវនេះ” ។

ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner