រកឃើញវិជ្ជមានកូវីដ-១៩ កើនឡើងនៅផ្សារ សមាគមសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ ៖ អាជីវករលក់ដូរក្នុងផ្សារសមាគម ប្រមាណ ១០នាក់មានផ្ទុកវិជ្ជមានកូវីដ-១៩ នេះជាការកឃើញពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសណ្តាប់ធ្នាប់ ហើយគ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធរាប់រយនាក់ទៀត ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៣ និងទី១៤ ខែកញ្ញា ។ ការយកសំណាកពីអាជីវករផ្សារ និងពលរដ្ឋកន្លែងខ្លះទៀតនៅក្រុងប៉ោយប៉ែត លទ្ធផលវិជ្ជមានជាង ១០០នាក់ ។

សូមរំលឹកថា កាពីព្រឹកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារកងកម្លាំងចុះពិនិត្យ និងបិទទីតាំងផ្សារសមាគម ក្រោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជាង១០នាក់ដែលជាអាជីវករលក់ដូរក្នុងផ្សារ ។ តមកនៅថ្ងៃទី១៣ និង ១៤ខែកញ្ញា គ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធជាច្រើនទៀត ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីអាជ្ញាធរ ក្រុង ខេត្ត ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវបង្កើនការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ៕ ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner