លោក ចូ បៃដិន យល់ព្រមប្រកាសដាក់រដ្ឋ Louisiana ក្នុងភាពអាសន្ន ដោយសារឥទ្ធិពលព្យុះត្រូពិក Nicholas (Video Inside)

ថៃ៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសភាពអាសន្ននៅរដ្ឋល្វីសស្យាណា (Luisiana) ហើយបានបញ្ជាអោយផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបក្នុងតំបន់ សំដៅត្រៀមទប់ទល់នឹងស្ថានការណ៍អាក្រក់ ដែលបង្កឡើងដោយខ្យល់ព្យុះត្រូពិក នីកូឡាស់ (Nicholas) ដែលបានវិវឌ្ឍន៍ខ្លួនទៅជាព្យុះហឺរីខិនដ៏កំណាចកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្លាក់នៅទូទាំងឈូងសមុទ្រនៃរដ្ឋតិចសាស់ និងរដ្ឋល្វីសស្យាណា នៅថ្ងៃអង្គារនេះ ខណៈដែលព្យុះត្រូពិច នីកូឡាស់ បានបង្កើនកម្លាំងទៅជាព្យុះសង្ឃរា ហើយបានបោកបក់មកលើដី ដែលនាំឱ្យមានការគំរាមកំហែងនៃការលិចលង់ និងការដាច់ចរន្តអគ្គិសនី។ បើតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ព្យុះ នីកូឡាស់ មានធ្វើដំណើរប្រហែល ២០ ម៉ាយល៍ ឬស្មើនឹង៣០គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃតំបន់ ម៉ាតាហ្គរដា រដ្ឋតិចសាស់ គិតត្រឹមម៉ោង ១០ យប់ថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅភាគឦសាន ជាមួយនឹងកម្លាំងខ្យល់បក់ ៧៥ ម៉ាយល៍ ឬស្មើនឹង១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះ អភិបាលរដ្ឋតិចសាស់លោក ក្រេក អាប់បុត្រ បានប្រកាសដាក់តំបន់ចំនួន១៧ និងទីក្រុងចំនួន៣ ក្នុងភាពអាសន្ន ហើយថា ទូក និងឧទ្ធម្ភាគចក្រក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយ ឬកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner