ការទទួលបាននូវគ្រឿងឥស្សរិយយស “មេដាយមាសសន្តិភាពពិភពលោក World Summit Peace” ជាសក្ខីភាពបញ្ជាក់នូវការទទួលស្គាល់អំពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា

អត្ថបទដោយ៖
AMS OneMinute

ការទទួលបាននូវគ្រឿងឥស្សរិយយស “មេដាយមាសសន្តិភាពពិភពលោក World Summit Peace” ជាសក្ខីភាពបញ្ជាក់នូវការទទួលស្គាល់អំពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជាលើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាពពេញលេញ។

មេដាយមាសសន្តិភាពនេះឆ្លុះបញ្ចាំងឱ្យឃើញនូវការឱ្យតម្លៃលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ដើម្បីបញ្ចប់នូវសោកនាដកម្មដ៏ សោកសៅបំផុតរបស់កម្ពុជានៅក្នុងសម័យ ប៉ុល ពត ដោយឈរលើគោលជំហរនៃ “ភាពជាម្ចាស់ប្រទេស” និងការអនុវត្ត “នយោបាយឈ្នះ-ឈ្នះ” ស្របតាមគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសហវិជ្ជមាន អព្យាក្រឹត និងអចិន្ត្រៃយ៍ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ ដែលជាម្លប់នៃក្តីសង្ឃឹម ស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

ដកស្រង់ពីសារលិខិតជូនពរសម្តេចតេជោចុះថ្ងៃទី១៣ កញ្ញា ២០២១

ads banner