តើដូសជំនួយមានប្រសិទ្ធិភាព អាចប្រឆាំងនឹងវ៉ារ៉្យង់ដែលតាដែរឬយ៉ាងណា?

យោង​តាម​ក្រុ​ម​អ្នក​ស្រា​វ​ជ្រា​វអ​ន្ដ​រជាតិ​មួយក្រុម ដែ​លបា​ន​ស​រ​សេ​រ​នៅ​ក្នុ​ង​ទ​ស្ស​នា​វដ្តី​វេជ្ជសាស្ត្រ Lancet កាលពីចន្ទ​ បាន​បង្ហាញ​អំពី​ភស្តុតាង ដែលថា​ដូស​ជំនួយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ ខាង​ផ្នែក​វិទ្យាសាស្ត្រ​មិន​សូវ​ជា​គាំទ្រ​នូវ​ការ​អះអាង​នេះ​ប៉ុន្មាន​ទេ​ តែ​ទោះ​យ៉ាង​ណា​គេឃើញ​មា​ន​ភស្ដុតាង​ជាច្រើន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​​ខ្ពស់​របស់​ដូស​ជំនួយ​ប្រឆាំង​នឹង​វ៉ារ៉្យង់​ដែល​តា​។​

យ៉ាងណាមិញ សម្រាប់​​ទីក្រុងប៉េកាំង​ ដែល​តែង​និយាយ​ពីប្រ​សិ​​ទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន​អ​ស់​ជាច្រើ​នខែ​មក​ហើយ និង​ប​រិ​ច្ចាគ​ និង​ល​ក់​ដូ​ស​ដ​ល់​ប្រទេស ដែល​មាន​ចំ​​​ណូ​លទាប និងមធ្យម​ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ ដែល​ជា​រឿ​យ​ៗត្រូ​វបានគេហៅថា​ «វ៉ាក់សាំងការទូត»​ ជឿជាក់​លើ​ប្រសិទ្ធិភាព​​​នៃ​ការ​ចាក់​វ៉ាក់សាំង​បរទេស​លាយ​វ៉ាក់សាំង​ខ្លួន​។

លោកស្រី​ Shih Shin-ru នាយក​ម​ជ្ឈ​ម​ណ្ឌ​ល​ស្រា​វ​ជ្រា​វ​កា​រ​ឆ្ល​ង​មេរោគឆ្លងថ្មី និង​ជា​សាស្រ្តាចារ្យ​នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា​ជីវ​សា​​ស្ត្រ​វេជ្ជសាស្ត្រ​ និង​វិ​ទ្យា​សា​ស្ត្រ​ម​ន្ទី​រ​ពិ​សោ​ធន៍នៅសាកលវិទ្យាល័យ Chang Gung នៅតៃ​វ៉ាន់ បាន​និ​​យា​យ​ថា៖ «វ៉ាក់​សាំ​ង​ល្អ​គួ​រ​តែ​មា​ន​សុ​វ​​ត្ថិភាព និង​មានប្រព័ន្ធភាពស៊ាំ (អាច​ផលិត​អង់​ទីក​រ ដែល​ប​​ន្សា​ប​គ្រប់​គ្រា​ន់) និ​ង​ការពារប្រឆាំងនឹងកា​រ​ឆ្ល​ងមេ​រោ​គ​ពិត​។

លោកស្រី បាននិយាយថា៖ «នៅពេល​គេបង្កើត​វ៉ាក់សាំង​មួយៗ គេមិនទាន់​ដឹង​ប្រសិទ្ធិភាព​វា​ខ្លាំង​ប៉ុណ្ណា​ទេ ទើប​តែពេល​ថ្មីៗ​នេះទេ​ ដែល​អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណ​ដឹងពីប្រសិទ្ធិភាព​របស់​វា​។​ ដូច្នេះ ខ្ញុំគិតថា​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេសចិន ក៏​បា​នដឹ​ង​អំពី​ការពិត​នៃ​ក​ម្រិ​​ត​អ​ង្គ​ប​ដិ​ប្រា​ណ​ទាបនៅក្នុង​ វ៉ាក់​សាំង​ស៊ីណូវ៉ាក ឬ ស៊ីណូហ្វាំម​ដែរ​។ ដូច្នេះ ទើប​រដ្ឋាភិបាល​ណែនាំ​ឱ្យប្រើ​វ៉ាក់សាំង​បរទេស​ធ្វើ​ជា​ដូស​ជំនួយ»។

សាស្រ្តាចារ្យលោក​ Andrew Pollard ប្រធានក្រុមវ៉ាក់សាំង Oxford ដែល​បាន​រួមចំណែក​ក្នុងកា​រ​បង្កើត​វ៉ាក់​សាំង​ Oxford-AstraZeneca បានអត្ថាធិប្បាយថា​តា​ម​គំ​និ​ត​រប​ស់គាត់ថា វ៉ារ្យ៉ង់ដែលតា នឹង​នៅ​តែឆ្លង​ដល់​មនុស្ស ដែល​បា​ន​​ចា​ក់​វ៉ា​ក់​សាំ​ង​ហើ​យ។ ហើយ​នោះមា​នន័យ​ថា អ្នកណា​ម្នាក់ ដែល​នៅ​តែ​មិ​ន​បាន​ចាក់​វ៉ាក់សាំង​ នៅតែ​ត្រូវប្រឈម​នឹង​ការឆ្លង​មេរោគ​ដដែល​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​នឹង​ឆ្លង​ជា​លក្ខណៈ​សហគមន៍​។

តែ​ទោះយ៉ា​ងណា អ្នក​វិ​ទ្យា​សាស្ត្រ និងក្រុ​ម​ហ៊ុ​ន​ឱ​ស​ថ​មួ​យ​ចំ​នួ​ន​អះ​អាងថា ការផ្តល់​ដូស​ជំនួយ​ ឱ្យបាន​ទូលំ​ទូលាយ​បំផុ​ត អាច​ផ្ត​​ល់​នូ​វ​វិ​ធី​​ដ៏​មា​ន​ប្រ​សិ​ទ្ធភា​ព​មួ​យ ដើម្បីការពារ​មិន​ឱ្យ​វ៉ា​រ្យ៉ង់ដែល​តាឆ្លង​។

យោង​តា​ម​រ​បា​យ​ការ​​ណ៍​ប្រា​ក់​ចំ​ណូ​ល​ត្រី​មាសទី ២ ឆ្នាំ ២០២១ របស់​ក្រុមហ៊ុន Pfizer ការ​ទទួល​បាន​ដូស​ជំនួយ​​បន្ថែម ប​ន្ទា​ប់​​​ពី​​ទ​ទួលបា​ន​ពីរ​ដូសដំបូង បង្កើ​ន​ប​រិ​មា​ណ​​អ​ង់ទី​ក​រ​វ៉ារ្យ៉ង់ដែល​តា​បាន​ដល់​ទៅ​ ៥ ដង​សម្រាប់​ក្រុម​មនុស្ស​អាយុ​ ១៨ ដល់ ៥៥ ឆ្នាំ និងប្រមាណ​ ១១ ដង សម្រាប់​ក្រុមមនុស្ស​អាយុ ៦៥-៨៥ ឆ្នាំ។

នៅក្នុងកា​រ​ឆ្លើ​យ​ត​ប​ទៅនឹ​ង​សំ​ណួរ​ពីសារព័ត៌មាន​ Medical News Today អ្នកនាំពាក្យរបស់ក្រុមហ៊ុន​ Pfizer បា​នព​ន្យ​ល់ថា៖ «កា​រ​ស​ន្និ​ដ្ឋាននេះ ផ្អែ​ក​លើ​ទិ​ន្ន​ន័​យ​ដំ​បូ​ង​ពី​កា​រសាកល្បងបង្កើនកម្រិតវ៉ាក់​សាំ​ង​ ​BNT162b2 បច្ចុប្បន្ន​ និង​កា​រ​ធ្វើ​តេ​​ស្តមន្ទីរពិសោធន៍»​។

ទោះយ៉ាងណា ដូសទី ៣ នេះ​ នឹង​មាន​ប្រសិទ្ធិភាព​ដូចគ្នា​បេះ​បិទ​នឹ​ងវ៉ា​ក់សាំ​ង​ Pfizer ដែល​ត្រូវ​បាន​ចែក​ចាយ​​នាពេលបច្ចុប្បន្ន ហើយ​ ក្រុមហ៊ុន​ក៏​កំពុងស៊ើបអង្កេតផង​ដែរថា តើវ៉ាក់សាំងក្នុង​ពេល​បច្ចុប្បន្ន​ ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្នភាព មាន​ការ​កែប្រែ​ដល់​ចំណុច​ណា​ ជាពិសេស​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ វ៉ារ្យ៉ង់ដែលតា។​

ប៉ុន្តែ​ អ្នក​វិ​ទ្យាសា​ស្ត្រ​មួយ​ចំនួន​នៅតែ​លើក​ឡើង​ថា ដូសជំនួយ​នេះ​មាន​កម្រិត​ខ្សោយ​ណាស់ ហើយ​ក៏​មិន​ជា​ចាំ​បាច់​ស​ម្រា​ប់​ម​នុ​ស្ស​ភា​គ​ច្រើ​នទេ​។ នៅថ្ងៃទី​ ៤ ខែសីហា អង្គកា​រ​សុ​ខ​ភា​ព​ពិ​​ភពលោក បាន​អំពាវនាវ​ឱ្យ​មា​ន​កា​រ​ផ្អា​ក​ជា​ប​ណ្តោះ​អា​ស​ន្នក្នុង​ការចែក​ចាយ​វ៉ាក់សាំង​នេះ ​រ​ហូត​ដ​ល់​ចុងខែ កញ្ញា ដោយ​អះអាង​ថា​ជា​ការ​ខ្ជះខ្ជា​យ​ធ​ន​ធាន​ និង​ធ្វើ​ឱ្យ​មាន​គម្លាត​នៃ​ការ​ចែក​ចាយ​វ៉ាក់សាំង​នៅ​លើ​ពិភព​លោក​។

ជាក់ស្ដែង​ នៅ​អាហ្វ្រិ​ក​ខា​ងត្បូង​ គិត​មក​ដល់​ត្រឹម​ឆ្នាំ​នេះ ទើប​តែ​បាន​ចែក​ចាយ​វ៉ាក់សាំង​ពេញ​លេញ​ដល់ប្រជាជន​​ចំនួន ១៧.៥ ភាគរយ​នៃ​ប្រជាជន ៧ លាន​នាក់​សរុប​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​តំបន់​នេះ​កំពុង​ជួប​ហានិភ័យ​ក្នុង​នៃ​ការរាតត្បាត​ជំងឺ​ជាខ្លាំង​ និង​កំពុ​ងស្វែ​ង​រ​ក​ការផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ប្រទេស​នៅ​ទូទាំង​ពិភព​លោ​ក​។

ដោយឡែក ក្រុមអ្នកវិទ្យាសាស្ត្រ​ឈាន​មុ​​ខ​គេ​រ​បស់​អាមេរិក និង​អ​ន្ត​រជាតិ បាន​និយា​យ​កា​ល​ពីថ្ងៃ ច័ន្ទ នៅក្នុ​​ង​ទ​ស្ស​នា​វដ្តី The Lancet ថា អ្នក​វិ​ទ្យា​សា​ស្ត្រ​រួ​មទាំង​ម​​ន្រ្តីជា​ន់​ខ្ព​ស់​នៅ​ រដ្ឋបា​​ល​ចំណី​អា​​ហារ និង​ឱសថ​  និ​ង​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិភព​​លោកបាន​សន្និដ្ឋាន​ថា ដូសជំនួយ​ពិតជាមាន​ប្រសិទ្ធិភាព​ក្នុ​ង​ការ​ប្រឆាំង​នឹង​វ៉ារ៉្យង់ដែលតា​ និង​រារាំង​មិន​ឱ្យ​មាន​ការឆ្លង​ជាសហគមន៍​មែន ប៉ុន្តែ​ការ​ចែកចាយ​ដូស​ជំនួយ​ក្នុង​ពេល​នេះ​មិន​មែន​ជា​ពេលវេលា​សាក​សម​ និង​ជាករណី​ចាប់​ក្នុង​ការចែ​ក​ចាយ​ដែរ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner