ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។ ប៉ុន្តែសូមកុំទាន់កែប្រែស្ថានភាពអ្វីឡើយ ពន្យាពេលបន្តិចសិន ដើម្បីឲ្យអ្នកប្រាកដថា អ្វីៗអាចដោះស្រាយបាន​ ឬឈានដល់ចំណុចចុងក្រោយ។ អ្នកគួរចំណាយពេលវេលាសិក្សា ឬប្រមូលទិន្នន័យអំពីការងាររបស់អ្នក ហើយអ្នកក៏មិនត្រូវស្ថិតក្នុងសភាពសាម័ញ្ញពេកនោះទេ។ សូមកែប្រែខ្លួនឯង ដើម្បីអាចទទួលបានទំនុកចិត្តបន្ថែម។ ​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកនឹងទទួលបានផ្លែផ្កាណាស់។ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ចូរធ្វើការងារទៅតាមការគ្រោងទុករបស់អ្នកចុះ ពីព្រោះរាល់បញ្ហាគឺអាចដោះស្រាយបានដោយងាយស្រួលណាស។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬធ្វើការបណ្តាក់ទុនតូចធំនឹងសុទ្ឌតែចម្រើនលូតលាស់ទាំងងស់។ ក្រៅពីនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ។ ដោយឡែក សូមប្រយ័ត្នបង់ចិត្តលើមនុស្សដែលអ្នកទើបតែស្គាល់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ដោយឡែក អ្នកកំពុងទទួលឥទ្ធិពលអវិជ្ជមានខ្លះពីខាងក្រៅ ហើយប្រសិនបើអ្នកមិនចេះគ្រប់គ្រងទេ គឺអាចនឹងបង្កផលលំបាកខ្លាំងចំពោះជីវិតឯកជន រួមទាំងការងារផង។ អ្នកមិនគួរបណ្តោយខ្លួនឲ្យធ្លាក់ក្នុងសភាពនេះទេ ដូច្នេះសូមព្យាយាមកែលម្អចិត្ត ហើយយកចិត្តទុកដាក់បំពេញការងារដែលខ្លួនមាន បើទោះបីត្រចៀករបស់អ្នកទទួលបានពត៌មានជាច្រើនណាស់ក៏ដោយ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នពាក្យសំដីក្នុងពេលចូលរួមពិភាក្សាការងារ​នានា កំហុសថ្ងៃនេះហាក់ពិបាកដោះស្រាយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់របស់អ្នកស្ថិតក្នុងកំរិតខ្ពស់ណាស់ ដូច្នេះប្រសិនអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេច។ ភាពខ្ពស់ត្រដែតរបស់អ្នកក្នុងថ្ងៃនេះ អាចអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំដែលទទួលបានការជឿជាក់ពីមនុស្សនៅក្នុងក្រុម។ ដោយឡែក ប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពការងារដែលមានក្នុងពេលនេះ គឺអ្នកអាចកែប្រែបាន។ ចំពោះបញ្ហាសុខភាពសូមព្យាយាមរកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ភាពហត់នឿយខ្លាំងអាចប៉ះពាល់សុខភាពរាងកាយ ក៏ដូចជាអារម្មណ៍ផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់  លោកអ្នកអាចធានាថានឹងទទួលបានភាពជោគជ័យគួរជាទីមោទន។ សម្រាប់លោកអ្នក ដែលគិតចង់រៀបចំពិធីមង្គល ឬធ្វើដំណើរសម្រាប់ការងារ គឺនឹងទទួលអំណោយផលជាទីគាប់ចិត្ត។ ដោយឡែក ផលលំបាកខ្លះអាចនឹងកើតឡើង ទាក់ទងនឹងការសម្រេចចចិត្ត ដូច្នេះមិនគួរប្រញាប់ប្រញាលទេ ហើយគួរស្តាប់ច្រើនជាងការនិយាយ។ ក្រៅពីនេះ អ្នកអាចជួបប្រទះការរិះគន់ សកម្មភាពរឹងស្ទះមួយចំនួនពីមនុស្សនៅក្នុងកន្លែងការងារ ដូច្នេះសូមស្វែងយល់ និងវាយតម្លៃស្ថានភាពជានិច្ច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារហាក់ប្រទះនឹងភាពស្មុគ្រស្មាញ ដូច្នេះសូមរក្សាជំហរឲ្យបានល្អ ​បន្តអនុវត្តតាមផែនការជានិច្ច និងកុំបាត់បង់ទំនុកចិត្ត។ លោកអ្នកអាចសុំយោបល់ពីមនុស្សរាល់គ្នាបានដោយមិនមានផលរំខាន ឬប្រការគួរឲ្យបារម្ភអ្វីឡើយ ពីព្រោះមនុស្សដែលនៅក្បែរអ្នកពេលនេះ គឺជាមនុស្សដែលអាចជឿជាក់បាន។ ក្រៅពីនេះ សូមប្រយ័ត្នក្នុងការបណ្តាក់ទុនក្នុងទ្រង់ទ្រាយធំ លោកអ្នកអាចនឹងត្រូវចំណាយដើមទុនច្រើនជាងទទួលផលចំណេញ។​ យកល្អប្រើប្រាស់ពេលាថ្ងៃនេះពិនិត្យវាយតម្លៃផែនការអនុវត្តសម្រាប់ថ្ងៃបន្ទាប់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងសម្រេចផ្លែផ្កាជាទីគាប់ចិត្ត។ ចំពោះលាភសំណាង និងឳកាសការងារជាច្រើនអាចនឹងកើតឡើងក្នុងរវាងពេលនេះ ដូច្នេះសូមប្រញាប់ប្រញាល ចាប់ផ្តើមការងារតាំងពីព្រឹក។ ក្រៅពីនេះ អ្នកអាចនឹងទទួលបានដំណឹងដែលខ្លួនបានរងចាំជាយូរមកហើយនោះផងដែរ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ ជួយជ្រោមជ្រែងទំនុកបម្រុងច្រើនដូច្នេះសូមព្យាយាមទាញផលប្រយោជន៍នានាពីថ្ងៃនេះឲ្យបាន។ កុំមានភាពស្ទាក់ស្ទើរក្នុងការបង្កើតការងារ ឬបំពេញក្តីស្រមៃ។ ដោយឡែក សូមការពារខ្លួនពីការរងរបួស។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលអ្នកបានគ្រោងទុក។ ចំពោះការចរចាគឺអាចធ្វើទៅបាន ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុត ក្នុងការប្រាស្រ័យទាក់ទងជិតស្និទ្ធនឹងថ្នាក់លើនោះទេ។ ការរក្សាគម្លាតក្នុងពេលនេះ អាចឲ្យអ្នកយល់ដឹងពីស្ថានការណ៍បានប្រសើរជាងមុន។ ដោយឡែក សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃដោយភាពឆ្លាតវៃ។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការចាកចេញពីគម្រោងផែនការ ឬការសម្រេចចិត្តក្រោមឥទ្ធិពលអ្នកដទៃ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន ព្រមទាំងអាជីវករអាចទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ក្នុងនោះ កុំមានការអាក់អន់ ពីព្រោះជោគជ័យថ្ងៃនេះតម្រូវឲ្យអ្នកប្រឈមមុខជាមួយបរិយាកាសខាងក្រៅ ច្រើនជាងសំងំក្នុងស្ថានភាពដែលមានផាសុខភាពរបស់អ្នក។ ប្រការចាំបាច់ដែលអ្នក គួរយកចិត្តទុកដាក់ គឺរំងាប់ភាពឆេវឆាវ។ ទន្ទឹមនឹងនោះ ហាមដាច់ខាតការពឹងពាក់អ្នកដទៃក្នុងការសម្រេចចិត្តលើកិច្ចការងាររបស់ខ្លួនឯង អ្នកអាចសុំការពិភាក្សាបាន ប៉ុន្តែសូមគិតពិចារណាឲ្យបានវែងឆ្ងាយ ហើយកុំផ្ញើវាសនារបស់ខ្លួននឹងដៃរបស់អ្នកដទៃដាច់ខាត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច ដូច្នេះកុំមានការព្រួយបារម្ភអ្វីឡើយ។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលល្អក្នុងការចរចា ដោះស្រាយបញ្ហស្មុគ្រស្មាញនានា។ ដោយឡែក កិច្ចការងារច្រើនមិនមែនជាជម្រើសល្អនោះទេ ប៉ុន្តែប្រសិនបើអ្នកមានគម្រោងច្បាស់លាស់ នោះអ្វីៗអាចអនុវត្តបាន។ វេលាក៏ជាឳកាសសម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬស្ថានភាពការងារនានាផងដែរ។ ប្រសិនជាអ្នកស្វែងរកជំនួយ គួរសំឡឹងមើលមនុស្សដែលមានកំណើតឆ្នាំវក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែកំហុសដោយអចេតនាក៏អាចនឹងកើតមានក្នុងពេលនេះផងដែរ។ ហេតុដូច្នេះអ្នកគួរប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្សដោយងាយ ក្នុងនោះដែរ មិនត្រូវជឿទុកចិត្តមនុស្សដែលមកពីឆ្ងាយ។ លើសពីនេះ ប្រហែលជាអ្នកទទួលខុសត្រូវលើ កិច្ចការជាច្រើនជាងសព្វមួយដង ដូច្នេះសូមបែងចែកពេលវេលា​ និងប្រញាប់អនុវត្តការងារនោះ។ អ្នកក៏ទទួលបានការគាំទ្រណាស់ ដូច្នេះការដឹកនាំក្រុម ឬការចាប់ផ្តើមការងារថ្មីគង់នឹងបានផលសម្រេចដោយងាយស្រួល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែទាមទារឲ្យពង្រឹងគម្រោងការ និងវិធីសាស្រ្តក្នុងការអនុវត្តបន្ថែមទៀត។ ក្រៅពីនេះសូមយកចិត្តទុកដាក់នឹងការគ្រប់គ្រងស្ថានការណ៍។ អ្នកអាចជួបប្រទះបញ្ហាតិចតួចពីព្រោះការយល់ច្រលំពីមនុស្សផ្ទុយភេទ ដូច្នេះបើអត់បានគួរដើរចេញ ឬត្រូវដោះស្រាយឲ្យបានជ្រះស្រឡះ។ ដោយឡែក ប្រសិនបើអ្នកមិនអាចរកវិធីដោះស្រាយបញ្ហាបានទេ សូមជ្រើសការពិភាក្សា ប៉ុន្តែគួរចងចាំថាលោកអ្នកជាអ្នកសម្រេចចិត្តចុងក្រោយ។ ក្នុងនោះ នៅរវាងពេលរសៀល លោកអ្នកក៏អាចនឹងទទួលដំណឹងឬជួបព្រឹត្តិការណ៍ដែលរីករាយ។

ចំណាំ៖​

ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី វក រាសីឡើងខ្ពស់ត្រដែត។ សម្បត្តិទ្រព្យ និងឳកាសល្អៗក្នុងជីវិតនឹងកើតឡើងចំពោះអ្នកក្នុងថ្ងៃនេះ។ រាល់ការងារនានាគឺនឹងសម្រេចផលយ៉ាងពេញចិត្តណាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner