ប្រទេសអាស៊ានទាំង១០បើកកិច្ចប្រជុំពិនិត្យបញ្ហាគ្រឿងញៀន (Video Inside)

កិច្ចប្រជុំត្រួតពិនិត្យបញ្ហាគ្រឿងញៀនដោយប្រទេសអាស៊ានទាំង១០ តាមរយ:ប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅនៅ ថ្ងៃនេះ។ បញ្ហាគ្រឿងញៀន នៅតែជាចំណោទក្នុងបណ្តាប្រទេសអាស៊ានដោយក្រុមឈ្មួញទុច្ចរិត បានបន្តការ ធ្វើសកម្មភាពជួញដូររបស់ខ្លួនបើទោះបីជាប្រទេសក្នុងតំបន់កំពុងរងនឹងវិបត្តិឆ្លងកូវីដ១៩។

អគ្គលេខាធិការអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  បានថ្លែងថាកិច្ចប្រជុំ ថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៤២ ស្តីពីបញ្ហាគ្រឿងញៀន ត្រូវបានរៀបចំធ្វើដោយទៀងទាត់រយៈពេល១ឆ្នាំម្តង  ដោយមានការផ្លាស់ ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំថ្ងៃទី១៤ខែ កញ្ញា ឆ្នាំ២០២១តាមប្រព័ន្ធអនឡាញក្នុងឆ្នាំ២០២១នេះ  គឺប្រទេស ឡាវជាប្រទេសធ្វើជាម្ចាស់ផ្ទះ។

មន្ត្រីកម្ពុជាបានថ្លែងថាកិច្ច បានផ្តោតលើកិច្ចខិតខំប្រឹងប្រែងកម្រិតអន្តរជាតិ ក្នុង តំបន់ និងថ្នាក់ជាតិ, ស្ថានការណ៍នៃវឌ្ឍនភាពថ្មីៗនៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍អាស៊ាន , ការពិនិត្យពាក់ កណ្តាលអាណត្តិផែនការអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀន

ខុសច្បាប់ក្នុងតំបន់ត្រីកោណមាស និងសំណើរបស់រុស្ស៊ី សម្រាប់សេចក្តីថ្លែងការណ៍របស់អាស៊ាននិង សហព័ន្ធ រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហា និងប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក, ដែលជា ឯកសារលទ្ធផលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី ៤ នៅខែតុលាឆ្នាំ ២០២១ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner