ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកវគ្គបំប៉នគរុកោសល្យដល់គ្រូនគរបាលជាតិ

ដីឥដ្ឋ៖ ដោយយោងតាមចំណារឯកភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកវគ្គបំប៉នគរុកោសល្យដល់គ្រូនគរបាលជាតិចំនួន៩៣រូប ដែលត្រូវសិក្សារយៈពេល២ថ្ងៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។

ជាកិច្ចចាប់ផ្តើមវគ្គសិក្សានេះ ឯកឧត្តម បានធ្វើការណែនាំដល់គ្រូនគរបាលជាតិឱ្យយកចិត្តទុកដាក់សិក្សាដើម្បីទទួលបាននូវវិធីសាស្ត្របង្រៀនថ្មី បទពិសោធថ្មីៗក្នុងការបង្ហាត់បង្រៀន។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ចំណេះដឹងផ្នែកគរុកោសល្យនេះជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹង បំណិនឬជំនាញ អាកប្បកិរិយា ឥរិយាបទ និងសមត្ថភាព ដល់និស្សិតនិងសិក្ខាកាម ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តម បានស្នើឱ្យគ្រូនគរបាលជាតិ គោរពវិន័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារយៈពេល២ថ្ងៃនេះ ព្រោះការសិក្សានេះ ពិតជាមានសារៈសំខាន់និងចាំបាច់សម្រាប់គ្រូនគរបាលជាតិ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner