ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងពីសាច់ប្រាក់សកម្ម របស់ប្រព័ន្ធធនាគារនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា៖ គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀល កើនឡើង ១៧,៦% ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧% ដល់ចំនួន ១៣០,៨ ទ្រីលានរៀល ។

ទន្ទឹមនេះ ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច តាមរយ:ការផ្តល់ឥណទានគាំទ្រ ដល់ការវិនិយោគ និងចំណាយចាំបាច់ផ្សេងទៀតផងដែរ។ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារ នៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការ នៅមានកម្រិតទាប ប្រមាណ ២,៥% ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner