លោក វ៉្លាឌីមៀ ពូទីន ធ្វើចត្តាឡីស័ក បន្ទាប់ពីទាក់ទងជាមួយអ្នកឆ្លងជំងឺកូវីដ១៩

ក្រឹមឡាំង៖ ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រាប់​គណៈ​រដ្ឋមន្ត្រី​ថា​លោក​កំពុង​ធ្វើចត្តាឡីស័ក (ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ)​ បន្ទាប់ពីបាន​ទាក់ទង​​ជាមួយ​អ្នក​ឆ្លងជំងឺកូ​វីដ​១៩​ជាច្រើន​នាក់ ហើយ​ថា ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ចាក់​វ៉ាក់សាំងបង្ការ​រួច​ហើយ ​តែ​មិន​បាន​បាន​ចាក់ដូស​បន្ថែម​អោយ​ទាន់ពេល​។​

​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយដូច្នេះថា ​ខ្ញុំ​ត្រូវតែ​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់ប្រទេស​តាហ្ស៊ី​គី​ស្ថាន ​ដោយសារ​មនុស្ស​ជាច្រើន​ក្នុង​ក្រុម​របស់​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​។​ ម្នាក់​ក្នុងចំណោម​ពួកគេ​ធ្វើ​ការទាក់ទង​​ជិតដិត​ជាមួយ​ខ្ញុំ… ​ខ្ញុំ​បាន​ទាក់ទង​គាត់​ពេញ​មួយ​ថ្ងៃ​​។​ ​លោក ពូ​ទីន បន្ថែមថា កំរិត​អង្គ​បដិបក្ខប្រាណ​ប្រឆាំង​មេរោគ​នៅ​ក្នុង​ខ្លួន​របស់​លោក​នៅ​ខ្ពស់​នៅឡើយ​។​

សូមរំលឹកផងដែរថា ប្រធានាធិបតី​រុស្ស៊ីរូបនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ​បាន​ចូលរួម​ព្រឹត្តិការណ៍​ជា​ច្រើន ភាគច្រើន​នៅក្នុង​សាល​បិទ​ជិត​ និង​ក្នុង​ពិធី​មួយ​បង្ហាញ​ថា ​មិន​មាន​អ្នក​ពាក់​ម៉ាស់​ទេ​។​ លោក​បាន​ចាប់ដៃ​ជាមួយ​អត្ត​ព​លិកប៉ា​រ៉ាអូ​ឡាំ​​ពិ​ក ​និង ចូលរួម​ទស្សនា​សមយុទ្ធ​យោធា​ជាមួយ​មន្ត្រី​ផ្សេងៗ និង​បាន​ជួប​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់អា​សាត ផង​ដែរ​៕ ប្រភព៖ RT

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner