កម្ពុជាត្រៀមយុទ្ធនាការទូទាំងប្រទេសចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

កម្ពុជាគ្រោងនឹងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នៅទូទាំងប្រទេសនៅខែក្រោយនេះហើយ ទន្ទឹមនឹងបណ្តា ខេត្តនានាបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទីមួយលើពលរដ្ឋអាយុ១៨ឆ្នាំឡើង។ យុទ្ធនាការចាក់វ៉ាក់ សាំងដូសជំរុញឬដូសទី៣នេះ  គ្រោងនឹងធ្វើឡើងនៅក្នុងខែតុលាឆ្នាំ២០២១។

ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩លោកស្រី ឱ វណ្ណឌីន ក្នុងឳកាសបិទយុទ្ធនាការវ៉ាក់សាំងជុំទីមួយក្នុងខេត្តកោះកុងថ្ងៃទី១៥ កញ្ញានេះ បានប្រាប់អ្នកសារព័ត៌មានជុំវិញការត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣  គិតមកទល់ថ្ងៃនេះ ខេត្តនឹងរាជធានីចំនួន៨ហើយរួមទាំងខេត្តកោះកុង ដែលត្រូវបានបិទបញ្ចប់យុទ្ធនាការចាក់ វ៉ាក់សាំងជុំទីមួយ។

កម្ពុជាបានកំណត់មុននេះ លើការចាក់វ៉ាក់សាំងមនុស្ស១០លាននាក់ដែលមានអាយុ១៨ឆ្នាំ ឡើង។ មន្ត្រីក្រសួងសុខាភិបាលបានរំពឹងថា គម្រោងចាក់លើមនុស្សទាំង១០លាននាក់នោះនឹងអាចចប់សព្វ គ្រប់នៅចុងខែកញ្ញានេះ។

សេចក្តីរាយការណ៍ចុងក្រោយនេះ បានបង្ហាញថាតួលេខចាក់ កាន់តែធ្លាក់ចុះជាលំ ដាប់ដោយសារតែមនុស្សមួយចំនួនមានបញ្ហាលើចំណោទសុខភាពមិនអាចទទួលការចាក់បាន និងនៅជាមួយ គ្នានោះ មនុស្សជាច្រើនទៀតដែលស្ថិតក្នុងទីដាច់ស្រយាល មិនអាចធ្វើដំណើរចុះឡើងមកទទួលការចាក់វ៉ាក់ សាំងបានឡើយ។ លោកស្រី ឳ វណ្ណឌីន បានថ្លែងថា គេនឹងត្រៀមពេទ្យចល័តចុះទៅចាក់ជួនពលរដ្ឋទាំងឡាយ នោះទៀត ។

យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៥កញ្ញានេះ តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសបានចំនួន១លាន ៤សែន៨ម៉ឺន៩ពាន់៦៦១នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner