ផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែ តភ្ជាប់ពីភូមិត្រពាំងខ្នារ ទៅភូមិរំចេក ឃុំស្វាយលើស្រុកស្វាយលើ ខេត្តសៀមរាប បានកសាងរួចជាស្ថាពរ

សៀមរាប៖ នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ហួត សារឹម និងឯកឧត្ដម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះទៅត្រួតពិនិត្យ និងវាយតម្លៃ ការស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ ខ្សែ ប្រវេង ៩ពាន់ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ សាងសង់លូមូលចំនួន ១១កន្លែង និងលូប្រអប់មុខមួយចំនួន ០១កន្លែង តភ្ជាប់ពីភូមិត្រពាំងខ្នារ ទៅភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប គម្រោងនេះអនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។យោងតាមការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ គណ:កម្មការបានឯកភាពទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner