ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ លួចម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ពាក់ព័ន្ធ ករណី ករណីលួចម៉ូតូ នៅចំណុចផ្ទះជួល ផ្លូវ១៩៨៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ វាស វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងបក្ខពួកគេចខ្លួន០២នាក់ (ឈ្មោះ ព្រឹប និងឈ្មោះវ៉ា) បានធ្វើសកម្មភាពលួចយកម៉ូតូ០១ គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៩ ពាក់ស្លាកលេខ1HH-4421 របស់ជនរងគ្រោះឈ្មោះ យ៉ុន គឹមរ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងម្លប់ស្វាយត្រជាក់ចិត្ត ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៨៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈ បន្សល់ទុក ម៉ូតូ០១ គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ1HH-4421 របស់ជនរងគ្រោះ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner