ក្រុមតោខៀវ Chelsea គ្រោងទិញយកខ្សែបម្រើ Dortmund ម្នាក់ ដើម្បីមកពង្រឹងក្រុម

យោងតាមរបាយការណ៍បានអោយដឹងថា ក្លឹប CHELSEA កំពុងផ្តោតការចាប់អារម្មណ៍លើតារាឆ្នើមរបស់ក្លឹប Borussia Dortmund គឺ Jude Bellingham ហើយអាចនឹងធ្វើការផ្លាស់ប្តូរកីឡាករនៅខែមករាខាងមុខនេះ ។

Bellingham អាយុ ១៨ ឆ្នាំបានចូលរួមជាមួយ Dortmund ជាងមួយឆ្នាំ ដោយមានការចាប់អារម្មណ៍ពីក្រុមដ៏ទៃចាប់តាំងពីបានចូលក្រុមដំបូង។ Bellingham ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ សម្រាប់ការប្រកួតយូរ៉ូ ២០២០ របស់អង់គ្លេសនៅរដូវក្តៅនេះ ហើយក៏បាននាំឱ្យក្រុមតោខៀវចាប់អារម្មណ៍ ។


បើយោងតាមសារព័ត៌មាន Dean Jones បានចុះផ្សាយថាក្រុមតោខៀវ បានដាក់ខ្សែបម្រើរូបនេះនៅក្នុងបញ្ជីគោលដៅផ្ទេរ របស់ពួកគេអស់រយៈពេលមួយឆ្នាំហើយ សម្រាប់ជំនួស Declan Rice ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner