ភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង និងការមិនទទួលស្គាល់ការពិត ជាមូលហេតុចំបង ២ ដែលធ្វើឱ្យចំនួនករណីកូវីដ១៩ កើនឡើងសារជាថ្មីម្តងទៀតនៅអាមេរិក

អត្ថបទដោយ៖
AMS OneMinute

លោក Alexander Stockton ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Mountain Home នៃរដ្ឋ Arkansas ដែលជាតំបន់មួយមានការរីករាលដាលខ្ពស់ និងមានអត្រាអ្នកចាក់វ៉ាក់សាំងទាបខ្លាំង បាននិយាយថា៖ “វាពិបាកភ្នែកណាស់ពេលឃើញការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ដ ខណៈប្រជាជនអាមេរិកនៅតែបដិសេធការចាក់វ៉ាក់សាំងក្រោមហេតុផលសេរីភាពបុគ្គលរបស់ពួកគេ”។

ការយល់ឃើញផ្សេងៗ រួមទាំងការភ័យខ្លាច ភាពមន្ទិលសង្ស័យ និងភាពមិនចុះសម្រុងរបស់ក្រុមសេរីនិយម គឺជាកត្តាជំរុញដល់ការបដិសេដក្នុងការទទួលវ៉ាក់សាំង។ ភាពមន្ទិលសង្ស័យនេះ ក៏បានជះឥទ្ធិពលដល់បុគ្គលិកនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ដែរ។ បុគ្គលិកពេទ្យជាងពាក់កណ្តាលមិនបានចាក់វ៉ាក់សាំងឡើយ ខណៈក្នុងមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ មានអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងជាច្រើនកំពុងតែតស៊ូដើម្បីបន្ដជីវិតរបស់ពួកគេ។

ទីក្រុង Mountain Home ក៏ដូចជាអាមេរិកទាំងមូលត្រូវបានជាប់គាំងក្នុងការប្រទាញប្រទង់រវាងសេរីភាពឯកជន និងសុខភាពសាធារណៈ។

លោក Alexander Stockton បានលើកឡើងថា៖ “រដ្ឋាភិបាលត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារប្រជាជនអាមេរិកដោយរក្សាផលប្រយោជន៍រួម បើមិនដូច្នោះទេ ការប្រយុទ្ធជាមួយកូវីដ១៩ នឹងគ្មានថ្ងៃបញ្ចប់”។

គិតត្រឹមថ្ងៃទី១៦ កញ្ញា ២០២១ អាមេរិកបានរកឃើញករណីកូវីដ១៩ សរុប ៤១,៦លាននាក់ និងស្លាប់ជាង ៦៦ម៉ឺននាក់។

ប្រភព៖ Dying in the Name of Vaccine Freedom

ads banner