ក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ បានបន្តកិច្ចប្រជុំ គឺដើម្បីបន្តពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលមិនទាន់បានបញ្ចប់

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧគ្គមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធសេវាហិរញ្ញវត្ថុ មិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ ” ក្រុមប្រឹក្សា អ.ស.ហ.” អាណត្តិទី១ លើកទី៤ តាមប្រព័ន្ធអនឡាញ ។ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលមិនទាន់បានបញ្ចប់ កាលពីកិច្ចប្រជុំលើកទី៣ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដូចខាងក្រោម៖

ទី១/ សេចក្តីព្រាងប្រកាសស្តីពី លក្ខន្តិកៈ នៃមន្ត្រីលក្ខន្តិកៈរបស់ អ.ស.ហអនុលោមតាម មាត្រា៥០ នៃអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទ របស់ អ.ស.ប, សេចក្តីព្រាងប្រកាសស្តីពី លក្ខន្តិកៈ នៃមន្ត្រីលក្ខន្តិកៈ របស់ អ.ស.ហ. ដែលមាន ១២ ជំពូក និង ៣០ ប្រការ ត្រូវបានរៀបចំ និងតាក់តែងឡើង ក្នុងគោលដៅកំណត់ឱ្យបានច្បាស់លាស់ នូវតួនាទី និងភារ កិច្ចរបស់មន្ត្រីលក្ខន្តិកៈ របស់ អ.ស.ហ. ដែលមិនមែនជាមន្ត្រីរាជការ មុខងារសាធារណៈ និងក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងមន្ត្រីលក្ខន្តិកៈ និងការអភិវឌ្ឍធនធានមនុស្សរបស់ អ.ស.ហ ។ ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានផ្ដល់អនុសាសន៍ ឱ្យកែសម្រួលទៅលើចំណុចគន្លឹះ មួយចំនួន និងបានអនុម័តលើសេចក្តីព្រាងប្រកាសនេះ ។

ទី២/ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យធានារ៉ាប់រងកម្ពុជា រយះពេល ១០ ឆ្នាំ (២០២១ – ២០៣០) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជានេះ ត្រូវបាន រៀបចំជា ៣ផ្នែក ធំៗ គឺ សេចក្តីផ្តើម ស្ថានភាពបច្ចុប្បន្ន និងផែនការយុទ្ធសាស្រ្តរយៈពេល ១០ ឆ្នាំ ។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ ក៏បានកំណត់នូវក្របខណ្ឌគោលនយោបាយ វិស័យធានារ៉ាប់រង ដើម្បីសម្រេចឱ្យបាននូវ អត្រាភាគទានក្នុងសេដ្ឋកិច្ច (Insurance Penetration) ៥,៥% និងដង់ស៊ីតេធានារ៉ាប់រង (Insurance d’ns Density) ចំនួន ១៣៥ ដុល្លាអាមេរិក ក្នុងឆ្នាំ២០៣០ និងការងារជាអាទិភាព របស់និយ័តករធានារាប់រង ដែលនឹងផ្តោតលើការពង្រឹងស្ថាប័ននិយ័តករ និងការពង្រឹងយដ្ឋារនាសម្ព័ន្ធនៃវិស័យធានារ៉ាប់រង ។

ជាលទ្ធផល អង្គប្រជុំបានណែនាំឱ្យបន្ថែមចំណុចគន្លឹះមួយ គីយន្តការអនុវត្ត តាមដាន និងវាយ
តម្លៃការអនុវត្ត ហើយក្រុមប្រឹក្សា អ.ស.ប. បានអនុម័តជាគោលការណ៍ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យធានារ៉ាប់រងកម្ពុជារយៈពេល ១០ឆ្នាំ (២០២១-២០៣០ ) ដែលជាផែនទីចង្អុលផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា សម្រាប់រយៈពេល ១០ ឆ្នាំ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner