ក្រុមគ្រូពេទ្យជួរមុខ យកសំណាកលើ មនុស្ស ៣៤២នាក់ រកឃើញវិជ្ជមាន៧៥នាក់ នៅស្រុក ភ្នំស្រុក

ក្រុមគ្រូពេទ្យជួរមុខ បានយកសំណាកលើមនុស្សចំនួន៣៤២នាក់ ក្នុងនោះវិជ្ជមាន៧៥នាក់ ខណៈ   ជំងឺកូវីដ១៩ ឆ្លងចូលក្នុងភូមិត្រពាំងថ្មកណ្តាល ស្រុក ភ្នំស្រុក ដែលជាការផ្ទុះទ្រង់ទ្រាយធំលើកដំបូង នៅស្រុកដាច់ស្រយោលក្នុងខេត្តបន្ទាយមានជ័យ។

     លោកជូ បុត្រ អភិបាលស្រុក ភ្នំស្រុកប្រាប់នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា៖ ការយកសំណាកលើពលរដ្ឋអ្នកពាក់ព័ន្ធក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ នឹងកើនដល់ជាង៥០០នាក់។ ហើយព្រឹកនិងរសៀលនេះ នៅបន្តយកសំណាកលើមនុស្សជាង២០០នាក់ទៀត ។ លោកបានបន្តថា ៖ ដំបូង កាលពីថ្ងៃទី១៥​ ខែកញ្ញា ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកភ្នំស្រុក និងមណ្ឌលសុខភាពប៉ោយចារបានយកសំណាកលើពលរដ្ឋនៅភូមិត្រពាំងថ្មកណ្តាល ចំនួន៣៤២នាក់ /ស្រី១៨៩នាក់ ក្នុងនោះលទ្ធផលឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់/ស្រី៤៦នាក់ ។

     លោកបន្ថែមថា ៖ ក្រោយពីលោកបានបានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងលោកគ្រូពេទ្យជួរមុខចុះយកសំណាកប្រជាពលរដ្ឋ  លោកបានរាយការណ៍ជូនលោកអភិបាលខេត្ត  ហើយលោកក៏បានបញ្ជាឲ្យបិទខ្ទប់ភូមិត្រពាំងថ្មកណ្តាល ជាបន្ទាន់ផងដែរ។

ហើយនៅពេលរសៀលនោះដែរ លោកបានធ្វើការប្រជុំបន្ទាន់នៅសាលាឃុំប៉ោយចារដើម្បីពិភាក្សាគ្នារៀបចំវិធី   ប្រភពនៃការឆ្លងកូវីដ១៩ ចូលភូមិនេះដែរ លោកជូ បុត្រ បានបង្ហើបថា មកពី៥ប្រភព៖ ទី១ / ករណីឳពុកទៅលេងកូននៅខេត្តសៀមរាប ហើយឆ្លងមេរោគនេះ ។ ទី២/ ករណីកូនរស់នៅក្រុងប៉ោយប៉ែត មកលេងម្តាយនៅភូមិខាងលើ ហើយចម្លង។ ទី៣/  ករណីបុគ្គលិកធនាការអេស៊ីលីដាម្នាក់ ក្នុងចំណោម៥នាក់ មកពីស្រុកព្រះនេត្រព្រះ បានចម្លង ។ ទី៤/ ករណីបុគ្គលិកទឹកកកអនាម័យសិប្បកម្មសេះហោះពីខេត្តសៀមរាប ចម្លងមក។ និងទី៥/ ករណីទឹកកកសេះហោះនេះ និងភ្ញៀវ ព្រមទាំងបុគ្គលិកនៅភោជនីយដ្ឋាននិងខារ៉ាអូខេស្ពាន នាគនៅ ស្រុកភ្នំស្រុក ចម្លង ៕ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner