លោកឌូតឺតេបន្តមិន​សហការ​ជាមួយ​តុលាការ​ ​I​CC ​ករណី​សង្គ្រាម​គ្រឿងញៀន​

ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ (រ៉ូឌ្រីហ្គោ ឌូតឺតេ) ​នឹង​មិន​សហការ​ជាមួយ​សវ​ន​ការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ហៅ​កាត់​ថា​ ​I​CC ​ទេ​ ​ទាក់​ទឹង​នឹង​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន​ ​ដែលគេ​ហៅថា​ ​សង្គ្រាម​គ្រឿងញៀន​ ​ដែល​មាន​ជន​សង្ស័យ​គ្រឿងញៀន​ត្រូវ​បាន​បាញ់សម្លាប់​ ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​កាលពី​ថ្ងៃ​ទី​១​៥​ ​កញ្ញា​ ​ចៅក្រម​ ​I​CC ​បាន​អនុញ្ញាត​ឱ្យ​មាន​ការស៊ើបអង្កេត​ពេញបន្ទុក​ទៅលើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ ​របស់​លោក​ ​D​u​t​e​r​t​e​ ​ដែល​ក្រុមសកម្ម​ជន​សិទ្ធិមនុស្ស​បាន​ប៉ាន់ប្រមាណ​ថា​ ​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​ ​ដោយ​បញ្ជាក់​ថា​ ​វា​ហាក់បីដូចជា​វាយប្រហារ​ដោយ​ខុសច្បាប់​ ​និង​ជា​ប្រព័ន្ធ​ ​ទៅលើ​ជនស៊ីវិល​។​

យ៉ាងណាក៏ដោយ​ ​ប្រធាន​ក្រុមប្រឹក្សា​ច្បាប់​របស់​ប្រធានាធិបតី​ហ្វីលីពីន​ ​បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា​ ​លោក​ ​D​u​t​e​r​t​e​ ​មិន​សហការ​ ​ចាប់តាំង​ពី​ពេល​ដំបូង​មក​ម្ល៉េះ​ ​ហើយ​ហ្វីលីពីន​បាន​ចាកចេញ​ពី​លក្ខ​ន្តិកៈ​ទីក្រុង​រ៉ូ​ម​ ​ដូច្នេះ​ ​I​CC ​លែង​មាន​យុត្តាធិការ​លើ​ប្រទេស​នេះ​ទៀតហើយ​។​ ​លោក​បន្ត​ថា​ ​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ ​I​CC ​ចូល​ទៅ​ប្រមូល​ព័ត៌មាន​ឬ​ភស្តុតាង​អ្វី​ ​នៅ​ក្នុង​ប្រទេស​ទេ​។​

​លោក​ ឌូតឺតេ ​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ​កាលពី​ឆ្នាំ​២​០​១​៦​ ​ហើយ​ពេល​ធ្វើ​យុទ្ធនា​ការឃោសនាបោះឆ្នោត​ ​លោក​ថា​ ​លោក​នឹង​ដោះស្រាយបញ្ហា​គ្រឿងញៀន​ ​ដោយ​បញ្ជា​ឲ្យ​នគរបាល​បាញ់សម្លាប់​ជន​សង្ស័យ​គ្រឿង​តែម្តង​ ​បើ​វា​មាន​ហា​និ​ភ័យ​ដល់​ជីវិត​នគរបាល​។​

យ៉ាងហោចណាស់​ ​៦​១​៨​១​នាក់​បាន​ស្លាប់​ ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ ​ជាង​២​០​ម៉ឺន​លើក​ ​ចាប់តាំង​ពី​ខែ​កក្កដា​មក​ ​នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​ចុងក្រោយ​របស់​ហ្វីលីពីន​។​ ​ប៉ុន្តែ​ក្រុម​រដ្ឋអាជ្ញា​រ​របស់​ ​I​CC ​ប៉ាន់ប្រមាណ​ថា​ ​តួលេខ​អ្នក​ស្លាប់​ ​មាន​ចន្លោះ​ពី​១​២​០​០​០​ ទៅ​៣​០​០​០​០​ម៉ឺន​នាក់​ឯណោះ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner