នាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាក់រដ្ឋមន្ត្រីការបរទេសក្នុងអំឡុងព្រឹត្តិកាណ៍ការរុះរើគណៈរដ្ឋមន្ត្រីធំ

នាយករ​ដ្ឋម​ន្រ្តី​អ​ង់គ្លេ​ស លោក Boris Johnson នៅថ្ងៃពុធ បាន​តែ​ង​តាំ​ង​គណៈ​រដ្ឋ​ម​ន្រ្តី​​ថ្មី​មួយ ដើម្បី​កែ​ប្រែ​រ​ដ្ឋា​ភិ​បា​ល Brexiteer រ​ប​ស់​ខ្លួន​ ប​ន្ទាប់​ពី​មា​ន​ភា​ព​ច​ម្រូ​ង​ច​ម្រា​ស​ទា​ក់ទ​ង​នឹ​ង​រឿង​កូវីដ​ -១៩ អា​​ហ្វហ្គា​នី​ស្ថា​ន​ និងព​ន្ធគ​យ ដែល​ធ្វើ​ឱ្យ​រ​ដ្ឋ​ម​ន្ត្រី​ការ​ប​រ​ទេ​ស​លោ​ក​ Dominic Raab ធ្លាក់​ចុះ​ពី​តំណែង​​រដ្ឋ​មន្រ្តី​ការ​បរទេស​​។

លោក Raab ត្រូ​វបា​​នផ្លា​ស់​ប្តូ​រ​ទៅ​ជា​លេ​ខាធិ​​ការយុ​ត្តិ​ធម៌ ប៉ុន្តែ​នឹ​ង​រ​ក្សា​តួនា​​ទីជា​ឧ​ប​នា​យ​ករដ្ឋមន្ត្រី​ដដែល​។ អតី​ត​មេ​ធាវី ដែលតំ​ណា​ង​ឱ្យលោក Johnson កាលពី​ខែ​មេសាឆ្នាំមុន បាន​ប្រឈម​នឹង​ការ​រិះគ​ន់​ជា​បន្ត​បន្ទាប់ ចំពោះកា​រ​ដោះស្រា​យ​វិ​ប​ត្តិ​អា​ហ្វ​ហ្គា​នី​ស្ថា​ន​របស់គាត់​។

លេខាធិការ​ពា​ណិ​ជ្ជ​កម្ម លោក Liz Truss ដែលជា​អ្នក​​ធ្វើ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ជា​ច្រើន ចាប់តាំ​ង​ពី​ការ​ចាក​ចេញរ​បស់​ច​ក្រ​ភ​ព​អ​ង់​គ្លេ​ស​ពីស​ហ​ភា​ព​អឺ​រ៉ុប Brexit កាល​ពី​ខែ មករា​ និង​ត្រូវ​ឡើង​ជំនួស​តំណែង​លោក​វិញ​។

ដោយ​ឡែក​ លោក​ Michael Gove ជា​មន្ត្រី​តែង​តាំង​ក្នុង​ Brexit នឹង​ត្រូវ​ជំនួស​តំណែង​រ​ដ្ឋម​ន្ត្រី​​ក្រសួង​មហាផ្ទៃ លោក​ Priti Patel ដែលជាមន្ត្រី​តែង​តាំង​ក្នុង​ Brexite ដ៏សំ​ខាន់​ម្នាក់​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ ទាក់​ទិន​នឹង​ករណី​កំណើន​ការ​ធ្វើចំណាកស្រុកពីប្រទេសបារាំង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner