និស្សិតខ្មែរបកស្រាយតបជុំវិញការផ្សាយចោទប្រកាន់មិនពិតដោយបុគ្គលប្រឆាំងនៅអូស្ត្រាលី (Video Inside)

ការចោទប្រកាន់ពីសំណាក់ខ្មែរមួយក្រុមក្នុងប្រទេសអូស្ត្រាលី ដែលតែងនិយាយលាបពណ៌លើនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមានការបកស្រាយវិញពីសំណាក់ពលរដ្ឋខ្មែរក្រៅប្រទេស។ ថ្មីៗ នេះ, បុគ្គលមួយរូបឈ្មោះ ឯក សុវត្ថី ដែលធ្លាប់និយាយអាក្រក់អំពីប្រទេសខ្មែរនិងពូជសាសន៍ខ្មែរនិងធ្លាប់បាន ញុះញង់ឲ្យសភានៃប្រទេសអូស្ត្រាលីប្រឆាំងនឹងការនាំចូលផលិតផលខ្មែរពីកម្ពុជាផងដែរនោះ បានបង្កើតនូវព័ត៌ មានមិនពិតមួយទៀតនិងជាព័ត៌មានដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។

ព័ត៌មានមិនពិតរបស់បុគ្គល ឯក សុវត្ថី ដែលបានផ្សាយក្នុងសារព័ត៌មានប្រចាំថ្ងៃ The Sydney Morning Herald ក្នុងប្រទេសអូស្ត្រាលីកាលពី ថ្ងៃទី១៣កញ្ញានោះ បានចោទប្រកាន់ថា មាននិស្សិតខ្មែរនៅអូស្ត្រាលីត្រូវបានគេគំរាមកំហែង និងត្រូវបានគេអូស ទាញតាមរយៈ

ការផ្តល់ថវិកាចំនួនពី៣០០ទៅ៥០០ដុល្លារ ពីក្រុមការងារយុវជនកម្ពុជា ជាថ្នូរនឹងការចូលរួមពិធី ជួបជុំផ្សេងៗ។ អតីតនិស្សិតខ្មែរម្នាក់ឈ្មោះ លន់ សាបឿន ដែលបានបញ្ចប់ការសិក្សាក្នុងប្រទេសអូស្ត្រាលី បាន ថ្លែងប្រតិកម្ម ប្រឆាំងតបវិញចំពោះការចោទប្រកាន់នោះ ។

បុគ្គលឈ្មោះឯកសុវត្ថី គឺជាបុគ្គលមួយរូបដែលតែងតែយករឿងមិនពិតអំពីកម្ពុជា ផ្សាយតាមទំព័រសារព័ត៌មាន ដែលការផ្សាយជារឿយៗបានបង្កក្តីខឹងសម្បារដល់ពលរដ្ឋខ្មែរនៅក្រៅស្រុកនោះ។ និស្សិតខ្មែរម្នាក់ទៀតនៅក្នុង ប្រទេសអូស្ត្រាលី បានហៅអត្ថបទសរសេរដោយឈ្មោះឯកសុវត្ថី ជាអត្ថបទផ្សាយបំផ្លើសគ្មានការពិត ។ 

កម្ពុជានិងអូស្រ្តាលីមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២មក។ បច្ចុប្បន្ន ប្រទេសទាំង២បានធ្វើការយ៉ាងជិត ស្និទ្ធិទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការប្រឆាំងទេសចរណ៍ផ្លូវភេទលើកុមារ ការប្រយុទ្ធប្រឆាំងការ ជួញដូរគ្រឿងញៀន, វិស័យដោះមីន និងការប្រឆាំងភេរវកម្ម ជាដើម។ ប៉ុន្តែក្រុមផ្សាយព័ត៌មានមិនពិត តែងបាន និយាយអំពី ទំនាក់ទំនងមិនល្អរវាងអូស្ត្រាលីនិងកម្ពុជា។

បុគ្គលឈ្មោះឯកសុវត្ថីនោះ ត្រូវគេរាយការណ៍ទៀតថា ធ្លាប់សរសេរញុះញង់ ឲ្យរដ្ឋាភិបាលអូស្ត្រាលី បញ្ឈប់ការទិញផលិតផលអង្ករខ្មែរនោះថែមទៀត ប៉ុន្តែអំពើញុះ ញង់របស់ខ្មែរប្រឆាំងនៅ ក្រៅស្រុកនោះ មិនដែលបានសម្រេចឡើយ។ អតីតនិស្សិតខ្មែរ លោកលន់ សា បឿន បានរៀបរាប់បន្ថែមនូវទង្វើអាក្រក់របស់បុគ្គលឈ្មោះឯកសុវត្ថី  ។

យោងតាមទិន្នន័យរបស់ក្រសួងការបរទេសអូស្រ្តាលី, ប្រជាជន កម្ពុជាដែលបាននិងកំពុងរស់នៅប្រទេស អូស្ត្រាលីគិតត្រឹមឆ្នាំ២០១៦ មានចំនួនប្រមាណ៦ម៉ឺននាក់។ ប្រជាជនកម្ពុជាភាគច្រើនដែលមកតាំងទីនៅ ប្រទេសអូស្រ្តាលីភាគច្រើន គឺជាជនភៀសខ្លួនក្នុងសម័យសង្គ្រាមក្នុងទសវត្ស១៩៧០ និងទសវត្ស១៩៩០៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner