សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារៀបចំការប្រកួតក្នុងស្រុក ដើម្បីសម្រួចសមត្ថភាព (Video Inside)

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងនឹងរៀបចំធ្វើការប្រកួតថ្មីមួយនាថ្ងៃអាទិត្យចុងសប្តាហ៍នេះបើទោះ បីជាវិបត្តិឆ្លងរាលដាលកូវីដ១៩នៅមិនទាន់បានស្រកចុះក៏ដោយ។ កម្មវិធីប្រកួតការប្រកួតដែលគេដាក់ ឈ្មោះថា «ULTIMATE BOXING CHAMPIONSHIP 2021» នឹងគ្រោងរៀបចំចំនួន ៦លើក រៀងរាល់ពីរសប្តាហ៍ នៅក្លឹបប្រ

ដាល់នាយកដ្ឋានអង្គរក្សដើម្បីការសម្រួចសមត្ថភាពកីឡាករឆ្ពោះទៅរកការប្រជែងដណ្តើមយកមេដាយ ក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ ការប្រកួតសប្តាហ៍ទី១ នឹងធ្វើក្នុងថ្ងៃទី១៩ ខែកញ្ញា។

ប្រធានសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជាលោក ឆឹង យ៉ៅយ៉េន បានអំពាវនាវដល់កីឡាករចូលរួមទាំងអស់ ត្រូវប្រឹងប្រែងឲ្យ អស់ពីសមត្ថភាព ដើម្បីឲ្យសហព័ន្ធស្វែងរកបាននូវធនធានល្អៗ ក្នុងដំណើរឆ្ពោះទៅចូលរួមការប្រកួតប្រជែង មេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាគោលដៅដែលកម្ពុជាត្រូវ ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner