រដ្ឋបាលខេត្តស្វាយរៀង នឹងបើកឱ្យដំណើរការឡើង វិញសាលារៀនសម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចេញសេចក្ដីជូនដំណឹង ពីបើកឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

រដ្ឋបាលខេត្ត បញ្ជាក់ថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់ រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ចំពោះការបើកដំណើរការឡើងវិញនូវ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្សឱ្យស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដូចមានភ្ជាប់ជូនក្នុងតារាងលេខ ៩៤១ អយកខ.រប ស្តីពីការរៀបចំបញ្ជីរាយចំនួនសាលារៀននៅតាមក្រុង ស្រុកទាំង៨ ដែលត្រូវបើកដំណើរការឡើងវិញនៅតាម បណ្តុំភូមិសាស្ត្រដែលមានហានិភ័យកម្រិតទាប របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

រដ្ឋបាលខេត្ដ ជម្រាបជូនខាងលើ ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនក្នុងខេត្តស្វាយរៀង មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀង៖

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner