ឯកឧត្តម សៅ សារឿន ប្រគល់ថវិកាជាង ៣០ លានរៀល ជូនគ្រួសារសពឯកឧត្តម ហ៊ឹម ណន ជានាយករងទីចាត់ការបំភ័ន្ធអក្ខរអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួនជាង ៣០ លានរៀល ត្រូវបាន ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយក រង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយកទៅផ្តល់ជូនលោកជំទាវ លន់ ចាន់ថន ត្រូវជាភរិយានៃសពឧត្តមសេនីយ៍ ហ៊ឹម ណន សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងឲ្យបាន សមរម្យ ។

សូមបញ្ជាក់ថា សពឧត្តមសេនីយ៍ឯក ហ៊ឹម ណន ជានាយករងទីចាត់ការបំភ័ន្ធអក្ខរអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទដែលបានទទួលមរណៈភាពកន្លងទៅនេះ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ ។ ពិធីប្រគល់ថវិកាបូជាសពនេះបានធ្វើឡើងនៅគេហដ្ឋានលោកជំទាវ លន់ ចាន់ថន ស្ថិតក្នុងភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ក្នុងនាមសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បាន ពាំនាំនូវ សមានចិត្តចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតចំពោះការបាត់ បង់នូវស្វាមី ជាឪពុក និងជាជីតា ព្រមទាំង ញាតិ មិត្តជិតឆ្ងាយនៃក្រុមគ្រួសារសពដោយក្តីក្តុកក្តួលនិងសោកស្តាយជាទីបំផុត ចំពោះការបាត់បង់នូវនាយទាហានជាន់ខ្ពស់មួយរូប ដែលមានគុណបំណាច់ យ៉ាងធំធេង ក្នុងការបំរើបម្រើសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ នារយៈពេលកន្លងមករហូតដល់ថ្ងៃជីវិតចុងក្រោយ ។

ឯកឧត្តមប្រធានប្រតិភូក៏បាន បញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ពិធីបុណ្យសពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីសម្តេចពិជ័យសេនា និងពីនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល សម្តេចទាំទ្វេរតែងបានគិត គូរខ្ពស់ និង យកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ របស់នាយ ពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទោះ ស្ថិត ក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ ហើយក៏ដោយ ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ ហ៊ឹម ណន បានទៅសោយសុខ ក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner