សម្តេចតេជោ លើកឡើងពីយុទ្ធសាស្ត្រ ៣សំខាន់ៗ ក្នុងចំណោមយុទ្ធសាស្ត្រចំនួន ៦ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីជំងឺកូវីដជា មេរោគដែលតា ដែលឆ្លងចូលក្នុងសហគមន៍

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ១ឆ្នាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធរបស់យើង ពិតជាមានការ ហត់នឿយ គ្រូពេទ្យរបស់យើង ពិតជាហត់នឿយខ្លាំង ណាស់ហើយ ។

សម្ដេចបានយកឱកាសនេះ និយាយអំពីស្ថាន ភាពជំងឺកូវីដ-19 នៅកម្ពុជាបន្តិច ដើម្បីយើងអាចឆ្លុះ បញ្ចាំងជាមួយគ្នា អំពីតម្រូវការដែលយើងត្រូវធ្វើ ហើយដែលយើង ចាប់ផ្ដើមវាយតម្លៃសភាពការណ៍នៅលើពិភពលោក ខណៈ កូវិដ-១៩ មិនទាន់ថមថយទេ ឥឡូវហាក់ដូចជាកាន់តែធ្ងន់ ទៅទៀត ។ សម្ដេចថា បើយោងទៅលើព័ត៌មានប្រចាំ ថ្ងៃ គឺការឆ្លងហាក់ដូចជាបានធ្វើត្រឡប់មកវិញ សូម្បីតែនៅ សហរដ្ឋអាមេរិកឥឡូវនេះ ម៉ោងត្រឹមស្មើនេះនៅអាមេរិកឆ្លង ១៥ម៉ឺន ៩២៤នាក់ ហើយនិងស្លាប់ ១៨៦៧នាក់ ។

សម្ដេចតេជោ បានបន្តទៀតថា នៅអ៊ីស្រាអែល ក៏មានការកើន ឡើងវិញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងជា សំណាងមួយ ដែលឥណ្ឌូណេស៊ី បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពី ការឆ្លងឡើងយ៉ាងខ្លាំង តែបែរជាកើននៅវៀតណាម នៅថៃ ហើយសឹង្ហបុរី ដែលធ្លាប់តែកើតត្រឹមតែ២ខ្ទង់ ឥឡូវឡើង ដល់៣ខ្ទង់នឹងគេដែរ ។ សម្ដេចថា យើងបានឃើញ អញ្ចេះសម្រាប់យើងប្រជាជន ១៦លាននាក់ យើងឆ្លង ១០ម៉ឺននាក់ អញ្ចឹងត្រូវប៉ុន្មានភាគរយដូចជាត្រឹម ០,១% ប៉ុន្តែ ក្រោមយើងនេះ ម៉ាល់ឌីវ ឆ្លងជាង៨៣០០០នាក់នាក់ ក្នុងពេលដែល ប្រជាជនមានត្រឹមតែ ៥៨ម៉ឺននាក់ ដូច្នេះអត្រានេះ គឺវាជាប្រមាណ ១៦ភាគរយ នៃចំនួនជំងឺឆ្លង។

ក្នុងប្រទេសចិន ឥឡូវ នេះឆ្លងតិចជាងយើង ប៉ុន្តែចិន មានប្រជាជនដល់ ទៅ១៤០០លាននាក់ គិតទៅតូចណាស់។ នេះជាចំណុច ដែលយើង កំពុងតាមដាននូវសភាពការណ៍ការវិវត្តនៅលើ ពិភពលោក ។ ដូច្នេះ មិនថាប្រទេសធំ ឬក៏ប្រទេសតូច ប្រទេសមាន ប្រជាជនច្រើន ឬក៏ប្រទេសប្រជាជនតិចនោះទេ គឺសុទ្ធតែមានអ្នកឆ្លងទាំងអស់។ សម្រាប់កម្ពុជា យើងបានខិតខំប្រឹងប្រែង ហើយតាំងពីខែកក្កដាមក និយាយរួម គ្រប ដណ្ដប់លើព្រឹត្តិការណ៍ ២០កុម្ភៈ បានគំរាមកំហែងយើងយ៉ាងខ្លាំង ហើយជាពិសេស ព្រឹត្តិការណ៍ដែលតា ដែលឆ្លងចូល ក្នុងសហគមន៍តាំងពីខែកក្កដា រហូតមកដល់ពេលនេះ យើងបាន ខិតខំ ដើម្បីនឹងដាក់ចេញនូវវិធានការដែលសម្ដេច បានលើកឡើងកាលពីពេលមុននូវយុទ្ធសាស្ត្រចំនួន ៦នោះ ប៉ុន្តែ វិធានការ ៣សំខាន់ៗ ដែលយើងធ្វើប្រចាំថ្ងៃ៖ ទី១-ទប់ស្កាត់ការធ្វើចត្តាឡីស័ក និងការប្រើប្រាស់តេស្តរហ័ស រឿងនេះ យើងព្រួយបារម្ភធំណាស់ ប៉ុន្តែដោយមានកិច្ច សហការដ៏ល្អរវាងរដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ ធ្វើឱ្យការវិលត្រឡប់មាន របៀបរៀបរយរបស់ពលករយើងនៅក្នុង ប្រទេសថៃ បូកជាមួយនឹងវិធានការដែលបានប្រកាន់យកនៅក្នុងប្រទេសថៃ។

តាមព័ត៌មានដែលសម្ដេចទទួលបាន គឺពលករយើងបានចាក់វ៉ាក់សាំងបានប្រមាណជា ៥ម៉ឺន២ពាន់នាក់ នៅក្នុង ប្រទេសថៃ។ នេះតាមទីប្រឹក្សារបស់សម្ដេច ដែលបានធ្វើការងារជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ថៃ ។ តួលេខព្រឹកនេះ ដែលសម្ដេចបញ្ជូនចូលក្នុង គ្រុប ដែលលោកជំទាវ យក់ សម្បត្តិ បូកសរុបនៅក្នុងមណ្ឌលចត្តាឡីស័ក តាមព្រំដែន នៅសល់តែជាង ៧ពាន់នាក់ទេ ដែលមុននេះឡើងដល់ទៅជិត ១៥០០០នាក់ ប៉ុន្តែឱ្យតែមកពីថៃ គឺភាគ ច្រើនឆ្លងសុទ្ធតែដែលតា អញ្ចឹងការប្រឹងប្រែង របស់យើង ដើម្បីទប់ស្កាត់ការនាំចូល និងទប់ស្កាត់ការរីករាលដាលតាម រយៈការធ្វើចត្តាឡីស័ក នឹងការធ្វើតេស្តរហ័ស គឺផ្ដល់ឱកាសឲ្យយើងគ្រប់គ្រងបានមុខសញ្ញា និងកាត់បន្ថយការចម្លង ហើយរឿងនេះ ជាបទពិសោធមួយ ដែលសម្ដេច សុំដាក់ចេញជាវិធានការសុខាភិបាលដែលថា បទពិសោធន៍ថ្ងៃមុននៅឯ ពិធីប្រគល់-ទទួលនៅពហុកីឡាដ្ឋានដែលជា ជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន អ្នកយកព័ត៌មានយើងម្នាក់មានវិជ្ជមាន យើងអត់បានយកអ្នក ដែលដើរមុខដើរក្រោយចេញ ដើម្បីនឹងយកគាត់ទៅធ្វើចត្តាឡីស័កនោះទេ ព្រោះវាប៉ះចំអ្នកថតរូបរបស់សម្ដេចមួយនៅ ក្នុងនោះ ។

សម្ដេចថា នេះជាបទពិសោធន៍ ថ្ងៃក្រោយអ្នកដែលថា រកឃើញ អ្នកដើម អញ្ចឹងប៉ុន្មាននាក់អ្នកដើរមុខ និងក្រោយ គួរតែត្រូវបានដកចេញឱ្យនៅមួយកន្លែង ។ នេះគ្រាន់តែជាការដាស់តឿន, ឧទាហរណ៍ដូចជាមានការនាំគ្នា តម្រង់ជួរធ្វើតេស្តរហ័ស អញ្ចឹងបើអ្នកមួយនេះឃើញវិជ្ជមាន អ្នកដើរមុខ និងអ្នកដើរក្រោយ គប្បីត្រូវបានទុកមួយកន្លែង ឲ្យធ្វើចត្តាឡីស័ក ព្រោះអ្នកនេះមានលទ្ធភាពផ្នែកណាមួយអាចថា ៥០ភាគរយ គឺឆ្លង អញ្ចឹងយើងទុកឲ្យគាត់ធ្វើចត្តាឡី ស័ក ល្អជាងទុកឱ្យគាត់ដើរតទៅទៀត ។ អញ្ចឹងទេ នេះជាបទពិសោធន៍ នៃការ ធ្វើតេស្តរហ័ស នឹងធ្វើចត្តាឡីស័ក។ ចំណែកវិធានការទី២ គឺការចាក់វ៉ាក់សាំង ឬប្រើពាក្យមួយផ្សេងទៀត គឺស្រោច វ៉ាក់សាំងលើប្រជាជន កុមារ និងយុវវ័យ ប្រើពាក្យស្រោចវ៉ាក់សាំង ហើយយុទ្ធសាស្ត្រ វ៉ាក់សាំងដែលសម្ដេច ជាបញ្ជា ការដោយផ្ទាល់ទៅលើរឿងវ៉ាក់សាំង ។

សម្ដេចបញ្ជាក់ថា ប្រហែលជាអ្នកសារព័ត៌មានរបស់យើង ប្រជាពលរដ្ឋរបស់យើង បានស្ដាប់សារសំលេងរបស់ខ្ញុំ ពេលនោះ ខេត្តមួយចំនួន ដែលមានការឆ្លង សុំវ៉ាក់សាំងកន្លែងនេះ សុំវ៉ាក់សាំងកន្លែងនោះ សុំវ៉ាក់សាំងមកសម្ដេចផង សុំទៅគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេសផង, សម្ដេចប្រាប់ថា ចាក់រាយប៉ាយ របៀបនេះ វាអត់មានប្រសិទ្ធភាពទេ។

សូម្បីតែក្រុងព្រះសីហនុ ដែលឆ្លងខ្លាំង ក៏សម្ដេចមិនឲ្យដែរ សម្រាប់វ៉ាក់សាំង គឺចាក់ស្រោចនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ហើយបន្ទាប់ទៅ គឺព្រលែងទៅស្រោចទីណា គឺស្រោចឲ្យជោគទីនឹង បានគេហៅថាភាពស៊ាំសហគមន៍ ដោយសារព័ត៌មានរបស់អូស្ត្រាលី គាត់បាននិយាយថា ដោយសារកម្ពុជា ជិតស្និទ្ធ ជាមួយចិន ធ្វើឲ្យរដ្ឋធានីរបស់កម្ពុជា គឺមានការចាក់វ៉ាក់សាំងខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែសម្ដេចសូមបញ្ជាក់ជូនថា បើគ្មានវិធីសាស្ត្រនៅក្នុងការគ្រប់គ្រង បញ្ជាក្នុងការចាក់វ៉ាក់សាំងទេ វ៉ាក់សាំងនេះ វានឹងរាយប៉ាយដដែល មិនមែនមកពី យើងចិត្តស្និទ្ធជាមួយចិន ទើបវ៉ាក់សាំង ចាក់បានច្រើនជាងគេលើពិភពលោក នៅក្នុងទីក្រុងនេះទេ គឺមកពីកម្រិតនៃការ បញ្ជា ព្រោះបើយើងបានមកចែកឲ្យទៅទីនេះបន្តិចនោះបន្តិច ភាពសាំ វាអត់មាន ព្រោះឧទាហរណ៍ថា បាន២លានដុស មកចែកស្មើគ្នា អញ្ចឹងទេនៅភ្នំពេញ ២លាននាក់ រួចហើយទីចុងបំផុត ចាក់បានត្រឹម ៣០ម៉ឺណនាក់ តើភាពស៊ាំនៅ កន្លែងណា អញ្ចឹងទេ បានប្រមូលផ្ដុំចាក់នៅទីហ្នឹងតែម្តង បន្ទាប់ទៅ គឺរុញទៅតាមខេត្ត ហើយខេត្តនោះទៀត ជ្រើសរើស យកខេត្តដើម្បីកាត់ផ្ដាច់ភាពចម្លង ខេត្តព្រះសីហនុ និងខេត្តកោះកុង ហើយរុញទៅបណ្ដាស្រុក បណ្ដាខេត្តអទិភាព ដែលនេះជាផែនការរបស់យើងត្រូវតែធ្វើអញ្ចឹង ដែលហៅថា ស្ថានភាព ផ្ការីក គឺវាយពីក្នុងចេញក្រៅ ហើយគ្រប់ទីកន្លែង ទាំងអស់ ។

រីឯវិធានការទី៣ វិធានការព្យាបាល ដោយប្រើប្រាស់ថ្នាំ ឬវិធីព្យាបាលថ្មីៗ ជំងឺកូវីដនៅក្នុងស្ថានភាព នៃការ គ្រប់គ្រង ឥឡូវនេះ យើងសង្កេតឃើញបញ្ហាដោយច្បាស់លាស់ មួយ នៃប្រសិទ្ធភាពវ៉ាក់សាំង គឺនៅភ្នំពេញ និងខេត្ត កណ្ដាលនេះតែម្ដង ភ្នំពេញ និងខេត្តកណ្ដាលនេះ ដែលជាតំបន់ឆ្លង ខ្លាំង ឥឡូវចំនួនឆ្លងមានការធ្លាក់ចុះ ដោយខាង គ្រូពេទ្យ THYDA បានធ្វើការសិក្សាជាមួយនឹងសាលាក្រុង រយៈពេល ១សប្តាហ៍ ប្រៀបធៀបទៅនឹងខែមេសា និង ឧសភាមានការធ្លាក់ចុះយ៉ាងខ្លាំង, ទី២ អត្រានាំទៅរកជំងឺធ្ងន់ធ្ងរបើទោះបីមានការឆ្លងក៏មានចំនួនតិចណាស់ អ្នកឆ្លងខ្លះ អត់ទាំងដឹងថា ខ្លួនឆ្លងផង ហើយមួយទៀត អត្រាមរណភាព គឺមានចំនួន តិច ដែលមុននេះ ការស្លាប់មិនមែនមនុស្ស អ្នកភ្នំពេញស្លាប់ទេ ប៉ុន្តែគ្រប់ខេត្តទាំងអស់ បញ្ជូនមនុស្សមកព្យាបាលនៅ ភ្នំពេញ អញ្ចឹងមន្ទីរពេទ្យនៅភ្នំពេញ គឺថា កើនឡើងនូវចំនួនមនុស្សស្លាប់ ប៉ុន្តែមួយរយៈចុងក្រោយនេះ មន្ទីរពេទ្យនៅទីក្រុងភ្នំពេញរបស់យើងនេះ គឺមានចំនួន អ្នកស្លាប់ថយ តែក្នុង៣ថ្ងៃនេះ ឡើងដល់២ខ្ទង់វិញ តែប៉ុន្មានថ្ងៃមុនមានត្រឹមតែ ៧, ៨, ៩ ដោយមានថ្ងៃណាមួយនោះ យើងចុះមកនៅ ៦នាក់ ប៉ុន្តែបញ្ហានេះ នៅពេលដែលវ៉ាក់សាំងជ្រាបចូលដល់ក្នុងខ្លួន ទោះបីឆ្លង ក៏វាមិននាំទៅដល់ភាព ធ្ងន់ធ្ងរ ឬនាំទៅដល់ការស្លាប់ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទៀតថា ដោយសាររឿងនេះ បានជាមានកន្លែងខ្លះ អាងខ្លួនមានវ៉ាក់សាំងហើយ គឺខ្វះវិធានការ ៣កុំ ៣ការពារ ដែលជាចំណុចដែលផ្នែកឃោសនារបស់យើង គឺលោកជំទាវ ឱ វ៉ាន់ឌីន ត្រូវឃោសនាថា វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ គឺត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារបន្ត ដោយគ្មានការលើកលែងនោះទេ ហើយវិធានការអប់រំ វិធានការរដ្ឋបាលផ្លូវច្បាប់ ត្រូវតែបន្តទៅលើបញ្ហានេះ ព្រោះបើមិនដូច្នោះទេ ប្រជាពលរដ្ឋរបស់ យើងអាងថា ចាក់វ៉ាក់សាំងរួចហើយមិនមានបញ្ហាទេ, នេះជាស្ថានភាពកូវីតនៅកម្ពុជាយើងដែលបានកើតឡើងដូច្នេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner