ព្រឹត្តិការណ៍ប្រកួតបាល់ទះ Special Volleyball Challenge 2021 បង្កើតឡើងដើម្បីជម្រុញចលនាគាំទ្របាល់ទះ នៅកម្ពុជា

គណៈកម្មាធិការរៀបចំការប្រកួតបាល់ទះ Special Volleyball Challenge 2021 បានប្រកាសជូនដំណឹងក្លិបសមាគមន៍កីឡាបាល់ទះ និងសាធារណជនឲ្យបានជ្រាបថា គណៈកម្មាការបានរៀបចំព្រឹត្តិការណ៍បាល់ទះ ក្នុងសាល វិញ្ញាសា ៤ទល់៤ ដោយប្រសិទ្ធនាមថា Special Volleyball Challenge ដែលគ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នាកីឡដ្ឋានព្រីនស៍ ស្ថិតនៅហ្គ្រែនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ការប្រកួតនេះរៀបចំឡើង ក្នុងគោលបំណងដកស្រង់បទពិសោធន៍បច្ចេកទេសថ្មីៗ និងផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព ដែលបានហ្វឹកហាត់កន្លងមក ព្រមទាំងបំផុសឲ្យមហាជន ចាប់អារម្មណ៍ និងចូលរួមគាំទ្រវិស័យបាល់ទះ ។ បន្ថែមពីនេះទៀត គណៈកម្មាការរៀបចំ សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកលើកទឹកចិត្តដល់កីឡាករ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងកីឡាករគ្រូបង្វឹក ថ្នាក់ដឹកនាំមកពីក្លិបផ្សេងៗគ្នាឲ្យបានតែស្អិតរមួតឡើង ។


អាស្រ័យហេតុនេះ សូមក្លិបសមាគមដែលមានបំណងដាក់ពាក្យចូលរួមប្រកួតសូមដាក់ពាក្យស្នើរសុំចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ទើបបិទបញ្ចប់ការទទួលពាក្យ ។ សម្រាប់ព័ត៌មានបន្ថែម សូមអានបទបញ្ជាការប្រកួត និងសេចក្តីណែនាំផ្សេងៗ ដែលបានផ្សាយ ក្នុងផេកផ្លូវការរបស់គណៈកម្មាការរៀបចំការប្រកួតបាល់ទះ Special Volleyball Challenge ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៨ ២២៩ ១៩២/ ០៩២៥៨០ ២០១ មានតេក្រាម ។


សូមបញ្ជាក់ថា ការប្រកួតបាល់ទះ Special Volleyball Challenge 2021 គណៈកម្មាការរៀបចំជ្រើស រើសយក១២ក្រុមចូលរួមប្រកួត ។ រីឯប្រាក់រង្វាន់ជើងឯកទទួលបានពានមួយ ថវិកា១០លានរៀល លេខ២ ៨លានរៀល និងលេខ៣ ៦លានរៀល រួមទាំងពានរង្វាន់ជាច្រើនទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner