សម្តេចតេជោ ៖ ទម្លាប់របស់សម្ដេច គឺមិនឲ្យកងទ័ពខ្វះគ្រាប់ ក្នុងការធ្វើសង្គ្រាមនោះទេ ហើយបើគ្មានអាវុធក្នុងដៃ សម្ដេចមិនចេញបញ្ជាឱ្យវាយទេ ដូចគ្នានេះដែរ បើគ្មានវ៉ាក់សាំងនៅក្នុងដៃទេ គឺសម្ដេចមិនឱ្យធ្វើទេ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះ នៅពេលដែលយើងចាក់វ៉ាក់សាំងនេះ តើស្ថានភាពវ៉ាក់សាំងរបស់ យើង យ៉ាងម៉េចដែរ បានជាយើងហ៊ានចាក់។

សម្ដេចបានជម្រាបជូនថា យោងតាមរបាយការណ៍របស់លោកជំទាវ ឱ វណ្ណឌីន វ៉ាក់សាំងរបស់យើងដែលមាននៅសល់ ក្នុងឃ្លាំង ៤លាន២សែន ៤៩៧០០ដូស អញ្ចឹងថ្ងៃនេះ យើងបើក យុទ្ធនាការសម្រាប់ភ្នំពេញ កណ្ដាល ខេត្តព្រះសីហនុ និងកោះកុង ត្រូវប្រើប្រាស់វ៉ាក់សាំងចំនួន ៧៧៣៤៣៧ដូស សម្រាប់កុមាររបស់យើង ចំនួន ៣៨៦៧១៩នាក់ អញ្ចឹង យើងនៅសល់វ៉ាក់សាំងជាង ៤លានដុស នេះមិនទាន់គិតដល់ វ៉ាក់សាំង ដែលនៅតាមបណ្ដាខេត្ត ហើយខេត្តខ្លះ គឺនៅ សល់វ៉ាក់សាំងកំពុងប្រុងប្រៀបផ្ទេរមកកាន់ទីក្រុងភ្នំពេញវិញ ព្រោះជាទម្លាប់របស់សម្ដេច គឺមិនឲ្យកងទ័ពខ្វះគ្រាប់ ក្នុង ការធ្វើសង្គ្រាមនោះទេ ហើយបើគ្មានរបស់ក្នុងដៃទេ សម្ដេច មិនចេញបញ្ជាឱ្យវាទេ ដូចគ្នានេះដែរ បើគ្មានវ៉ាក់សាំងនៅ ក្នុងដៃទេ គឺមិនឱ្យធ្វើទេ ក្រោយពីចែកឲ្យទៅខេត្តនេះអស់ជាង ៧០ម៉ឺនដុស នៅសល់ ៣លាន៤សែន៧៦២៦២ដុស ហើយត្រូវបញ្ជូនទៅឲ្យខេត្តដែលនឹងត្រូវចាប់ផ្ដើមបើកចាក់ អស់ ចំនួន ៣លាន២១៣៣២ដុស ដែលនេះ គ្រាន់តែជា តម្រូវការ , អញ្ចឹងក្រោយពីការចែកចាយរួចហើយ យើងនៅសល់ វ៉ាក់សាំងចំនួន ៤៥ម៉ឺន ៤៩៣៧ដុស មិនទាន់គិតអំពី វ៉ាក់សាំងដែលនៅសល់ពីខេត្តដែលត្រូវបញ្ជូន ព្រោះអ្នកទាំងនោះ អាចប្រើដោយកន្លែងខ្លះ គាត់ត្រូវប្រើវ៉ាក់សាំងនោះ ដើម្បីចាក់នៅកន្លែងហ្នឹងឲ្យក្មេងតែម្ដង មិនបាច់ដឹកទៅដឹកមកទេ។

ក្នុងឱកាសនេះ សម្ដេចតេជោ បានជម្រាបជូនថា នៅថ្ងៃទី២៤ ខែកញ្ញានេះ វ៉ាក់សាំងនឹងមកដល់ ៣លានដូស ហើយ នៅថ្ងៃទី២៦ ឬ ២៧ វ៉ាក់សាំងនឹងមកដល់៣លានដូសទៀត ដែលនេះយើងបញ្ជាទិញ គឺកំណត់ពេលវេលាជាក់លាក់ ។ អញ្ចឹងយើងមាន៦លានក្នុងខែ៩នេះតែម្ដង ជាមួយនឹង ៤០ម៉ឺនដូសដែលនៅសល់ ។ សម្ដេចបន្តថា នៅសល់វ៉ាក់សាំង ៣លានដុស ដែលរដ្ឋមន្ត្រីការបរទេសចិន មកថ្ងៃមុនឱ្យទៀត អញ្ចឹងវ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់សរុបនៅពេលខាង មុខនេះ ៨លានដូសបន្ថែមទៀត ហើយយើងនៅមានការសន្យាពីមិត្តភក្កិរបស់យើង គឺអូស្ត្រាលីថា នឹងផ្ដល់អោយយើង ចំនួន ២លាន៣សែនដុស ប្រភេទ Pifizer ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ 80អង្សារក្រោមសូន្យ ប៉ុន្តែត្រង់ថាពេលណា សម្ដេចក៏មិនច្បាស់ដែរ ។ ប៉ុន្តែ សម្ដេច នៅតែបន្តឲ្យគណៈកម្មការវ៉ាក់សាំងពិនិត្យ ព្រោះឥឡូវនេះ យើងត្រូវយកដែល គេហៅថា ស្តង់ដា១ បើចាក់វ៉ាក់សាំងដុសទី១ ទី២ហើយ ត្រូវតែមានដុសទី៣ ត្រូវយកស្តង់ដារអញ្ចឹងតែម្ដង ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner