សម្តេចតេជោ ហ៊ុន សែន ប្រកាសយកគោលការណ៍ចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ដូសទី១ ដូសទី២ ត្រូវតែមានដូសទី៣

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍សម្រេចយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ដុសទី១ ដូសទី២ ហើយត្រូវតែ មានដូសទី៣ ដោយយកគោលការណ៍តែម្ដង ។

សម្ដេចតេជោ មានប្រសាសន៍ដែរថា កុំទៅទិញប្រដាប់ធ្វើតេស្ដរកអង់ទីគ័រ អាហ្នឹងវាមិនឃើញទេ ហើយខ្ញុំហើយ ពេទ្យ បូមឈាមខ្ញុំ យកទៅមើល ទាំងខ្ញុំ ទាំងប្រពន្ធខ្ញុំ គឺថា អាអង់ទីគ័រវាតិចបំផុត បានពេទ្យសុំឲ្យខ្ញុំចាក់វ៉ាក់សាំងឲ្យរហ័ស អាស្រ្តាហ្សេនីកា ចឹងដោយមនុស្សទេ គឺមនុស្សខ្លះមានច្រើនទៅ មនុស្សខ្លះមានតិចទៅ ប៉ុន្ដែយើងចាក់វ៉ាក់សាំង ប្រសើរ ជាង យើងមិនចាក់ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាវ៉ាក់សាំង វាមិនមែនជាចំណោទបញ្ហាទេ យើងមានវ៉ាក់សាំងក្នុងដៃហើយ យើងមាន ៩លាន ដុសសម្រាប់បម្រើឲ្យការចាក់វ៉ាក់សាំងដុសទី៣ ជូនប្រជាជនយើង ក្នុងពេលដែលក្នុងថ្ងៃនេះ យើង ចាក់ដុសទី៣ បាន ៨០ម៉ឺននាក់ទៅហើយ ប៉ុន្តែដោយសារមានតម្រូវការដុសទី៣នេះ គឺយើងធ្លាប់ចាក់ ១៣លាននាក់ យើងត្រូវរកវ៉ាក់សាំង ១៣លានដូសមកចាក់ឲ្យបាន ១៣លាននាក់ ព្រោះយកគោលការណ៍ចាក់ដុសទី១ ដូសទី២ ហើយត្រូវតែមានដូសទី៣ យកគោលការណ៍នេះតែម្ដង ដើម្បីកុំឲ្យពិបាក អ្នកណាចាក់អ្នកនោះ គឺត្រូវអនុវត្តគោល ការណ៍ហ្នឹង ព្រោះបើមិនដូច្នោះ ភាពស៊ាំ ឬថាអង់ទីករ ដែលរបស់វានឹងអស់ ធ្វើឱ្យ២ដុសចាក់មុន បាត់បង់ប្រសិទ្ធភាព រលីង ។ សម្ដេចបញ្ជាក់ថា គេថា ដុសជំរុញ គឺជាដុសល្អ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner