Nathan Ake រកគ្រាប់បាល់ដំបូងឲ្យ Man City ស្របពេលដែលឪពុកបានស្លាប់
Nathan Ake បានឱ្យដឹងថា ឪពុករបស់គេបានស្លាប់ប៉ុន្មាននាទី បន្ទាប់ពីខ្សែការពារក្រុមមេឃខៀវ Man City រូបនេះ បានរកគ្រាប់ដំបូងនៅក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធកន្លងទៅ ។
![](https://asset.ams.com.kh/central/media/photo_2021-09-17_13-20-25.jpg)
ខ្សែការពារ វ័យ២៦ឆ្នាំ រូបនេះ បានរកគ្រាប់បាល់នាំមុខនៅនាទី១៦ ក្រោយ Man City យកឈ្នះ RB Leipzig នៅឯកីឡដ្ឋាន Etihad ក្នុងលទ្ធដផល ៦-៣ ។
![](https://asset.ams.com.kh/central/media/photo_2021-09-17_13-20-13-1024x686.jpg)
Nathan Ake បានបង្ហោះលើបណ្តាញសង្គម Instagram កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាឪពុករបស់គាត់ឈ្មោះ Moise បានទទួលមរណភាព នៅពេលល្ងាចនោះ ។ បន្ទាប់ពីរកបានគ្រាប់បាល់ដំបូងនៅ Champions League តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីគាត់បានស្លាប់ មានម្តាយ និងបងប្រុស នៅក្បែរ ។
សូមរំលឹកថា អតីតកីឡាករ ក្រុមតោខៀវ Nathan Ake បានបង្ហាញខ្លួន ១៦លើក សម្រាប់ក្រុម Manchester City បន្ទាប់ចាកចេញពីក្លឹ Bournemouth ក្នុងតម្លៃ ៤០លានផោន នៅរដូវក្តៅឆ្នាំ២០២០ កន្លងទៅ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។