ពូ ចយ រស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប នាំទាំងគ្រួសារចិញ្ចឹមទាចល័ត ឆ្លងខេត្ត ដើម្បីផលិតពង

ការចិញ្ចឹមទាហ្វូងដើម្បីផលិតពង ចាប់ផ្តើមពេញនិយមនៅទសវត្សរ៍ចុងក្រោយនេះ ចាប់ផ្តើមពីខេត្តនៅជាប់ព្រំប្រទល់ដូចជា កំពត តាកែវ ព្រៃវែង ស្វាយរៀង ។ល។ តែបច្ចុប្បន្នរបៀបនៃការចិញ្ចឹមទានេះ ត្រូវបានយកទៅអនុវត្តនៅខេត្តជុំវិញបឹងទន្លេសាប ដោយសារភាពសម្បូរបែបទាំងចំណី អាហារធម្មជាតិ រួមមាន ខ្យងក្តាមតូចៗ កំពិស និងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំ របស់ប្រជាសហគមន៍នៅទីនោះ។

ការចិញ្ចឹម ទាជាលក្ខណៈធម្មជាតិ រួមផ្សំជាមួយ ការបន្ថែមចំណីនៅពេលល្ងាច ធ្វើឱ្យមេទា ពងបានច្រើន ហើយពងទាក៏មានពណ៌ ក្រហម ឆ្អៅ និងមានរស់ជាតិឆ្ងុយឆ្ងាញ់ ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិ ជនទូទៅ។

ការចំណាយលើការចិញ្ចឹមមេទាពង ជាទូទៅមានរហូតដល់ទៅ ៧០% នៃការចំណាយ សរុប តែក្នុងករណីដែល ពូចយ ដឹកជញ្ជូនមេទារបស់គាត់ឆ្លងខេត្ត ទៅតាម ទីតាំងដែលសម្បូរធនធានធម្មជាតិ និងទីតាំងដែលទើបតែប្រមូលផលស្រូវ គាត់អាចកាត់បន្ថយការចំណាយលើចំណីមេទា រហូតដល់ ៥០% ដែលធ្វើឱ្យគាត់បំណេញ ច្រើន ហើយពងទាក៏មានគុណភាពខ្ពស់ និងងាយស្រួលលក់ទៀតផង។

ទន្ទឹមនេះ ម្ចាស់ស្រែក៏សប្បាយចិត្តផងដែរ ព្រោះមេទា ស៊ីពពួកសត្វល្អិតបំផ្លាញស្រូវ ជាពិសេស ពពួកខ្យងពងក្រហម ហើយក៏ទទួលបាន ជីពីលាមកទា ទៅក្នុងស្រែរបស់គាត់ ផងដែរ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner