អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្តល់អំណោយដល់កងកិតិ្តយស អង្គភាពការពារព្រះ បរមរាជវាំង

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាននាំយកអំណោយ មានដូចជា គ្រែ អង្ករ ម៉ាស់ អាល់កុល រួមនឹងគ្រឿងឧបភាគបរិភោគមួយចំនួន ឧបត្ថម្ភដល់កងកិតិ្តយសអង្គភាពការពារព្រះបរមរាជវាំង នៃនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។


ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង បានមានប្រសាសន៍ថា អំណោយដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមចំណែកសម្រាលនូវបន្ទុក ដល់កងកិតិ្តយសអង្គភាពការពារព្រះ បរមរាជវាំង ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីទឹកចិត្តជួយគ្នាទៅវិញទៅមក ក្នុងមហាគ្រួសារខ្មែរ ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ថ្វីត្បិតអំណោយទាំងនេះ មានចំនួនមិនច្រើន តែអាចដោះស្រាយនូវការលំបាកចំពោះមុខ ដែលកំពុងតែជួបបញ្ហាខ្វះខាតបានមួយគ្រាផងដែរ ពិសេសគ្រែចំនួន៣០ឈុតនេះ វាអាចឲ្យកងកិតិ្តយសអង្គភាពការពារព្រះបរមរាជវាំង នៃនាយកដ្ឋានអង្គរក្សអាចសម្រាកពេលមកប្រចាំការ ។ ទាំងអស់នេះ គឺជាការរួមចំណែករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងកិច្ចការមនុស្សធម៌ស្របតាមយុទ្ធសាស្រ្តថ្នាក់ដឹកនាំ ជួយគ្នានៅគ្រាលំបាក ។ ឯកឧត្តម ជា ប៊ុនហេង ផ្តាំផ្ញើរអោយកងកិតិ្តយសអង្គភាពការពារព្រះបរមរាជវាំង ថែរក្សាសុខភាព ជៀសឆ្ងាយជាពីជំងឺរាតត្បាតចង្រៃកូវីត-១៩ ដើម្បីបំពេញភារកិច្ចការពារសុខសុវត្តិភាពជូនថ្នាក់នាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។


តំណាងកងកិតិ្តយសអង្គភាពការពារព្រះបរមរាជវាំង នៃនាយកដ្ឋានអង្គរក្ស បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ដែលបានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ នេះជាកាយវិការសប្បុរសធម៌មួយមិនអាចកាត់ថ្លៃបាន ក្នុងបរិបទជំងឺកូវីដ-១៩ ។ តំណាងរូបនេះ ក៏បានជូនពរអោយឯកឧត្តម បណ្ឌិត និងក្រុមគ្រួសារមានសុខភាពល្អ បញ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច ។


សូមបញ្ជាក់ថា អំណោយដែលឧបត្ថម្ភជូន កងកិតិ្តយសអង្គភាពការពារព្រះបរមរាជវាំង នៃនាយកដ្ឋានអង្គរក្ស មានដូចជា៖ គ្រែដែកចំនួន៣០ឈុត, អង្ករ៤០០គីឡូក្រាម, មី២កេសធំ, ត្រីខ ២កេសធំ, ម៉ាស់២កេសធំ, អាល់កុល៦០លីត្រ រួមនឹង និងបំពង់បាញ់អាល់កុលមួយចំនួនទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner