ក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ឧបត្ថម្ភភេសជ្ជៈ និងសម្ភារមួយចំនួន ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាសម្ភារពីលោក សុខ វុទ្ធី អគ្គនាយកក្រុមហ៊ុនគីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សុខ វុទ្ធី គីណូ ឃ៊ែរ ខនស៊ូមមឺ ដែលបានផ្តល់ភេសជ្ជៈ និងសម្ភារទាំងនេះជូនកាកបាទក្រហកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌឺវី ចំនួន ៣.០០០ប្រអប់ ច្រាសដុសធ្មេញមនុស្សចាស់-ក្មេងចំនួន ៤.៨០០ដើម ឡាមកោរពុកមាត់ ចំនួន ២.៤០០ដើម កន្ត្រៃកាត់ក្រចកចំនួន ៣.៦០០ដើម និងដំបៀតចំនួន ៣.៦០០ដើម៕ ដោយ / គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner