ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបន្តអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន០៤នាក់ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន០៤នាក់ត្រឡប់មកកម្ពុជាវិញ តាមរយៈ ជើង យន្ត ហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 ថ្ងៃ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង៥៖៣០នាទីល្ងាចនៅព្រលានយន្តហោះភ្នំពេញ។

ដោយពលរដ្ឋខាងលើមានជីវភាពក្រីក្រខ្លាំង ពុំមានលទ្ធភាពទិញ សំបុត្រ យន្ត ហោះ ស្ថានទូត បាន សហការជាមួយ អង្គការ IOM Malaysia ដើម្បីផ្តល់សំបុត្រយន្តហោះ ជូន ពួក គាត់ ត្រឡប់ ទៅ កម្ពុជា វិញ ។

ស្ថានទូត បានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្រ្តី អន្តោ ប្រវេសន៍ម៉ាឡេស៊ី ព្រមទាំង បាន ចាត់ មន្រ្តី ជូនដំណើរពលរដ្ឋខាងលើ នៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផង ដែរ។ដោយ/សួង ពិសិដ្ឋ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner