រដ្ឋបាលរាជធានីភ្នំពេញប្រកាសពីការចាក់វាក់សាំងដូសជំរុញ ឬ ដួសទី៣ ជូនបុគ្គលិក-កម្មករ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងដោយទទូលបានការប្រគល់ភារកិច្ចពីគណៈកម្មការ ចំពោះកិច្ចចាក់វាំក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាំកំលាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងចាប់ផ្ដើម “យុទ្ធនាការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ” ជូនដល់បុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ សំដៅបង្កើតឱ្យបាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយៗ ទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែល (Delta) ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅ ជាមួយជំងឺកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ឈានឆ្ពោះទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រូសរាន់មកទទួលវាំក់សាំង ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុង ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់តារាងឧបសម្ព័ន្ធ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវចាំបាច់ រួមមាន៖ – ប័ណ្ណចាក់វាំក់សាំងកូវីដ-១៩

  • ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក-កម្មករ ឬ លិខិតផ្សេងៗដែលបញ្ជាក់ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វាក់សាំងនាពេលកន្លងមក – ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវាំក់សាំងដូសជំរុញ ឬ ដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល ០៤ (បូន) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វាំក់សាំងដូសទី១ ។

ជាមួយគា្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោក-លោកស្រី ដែលជាប្រធានក្រុមហ៊ុន-សហគ្រាសក្នុងផ្នែក ដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងភាគីពាក់ព័ន្ធ ត្រូវជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រូលដល់បុគ្គលិក-កម្មករ កំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលគ្រប់លក្ខខណ្ឌ នៃការទទួលចាក់វាំក់សាំងដូសជំរុញ ឬ ដូសទី៣ ឱ្យទៅទទូលវាំក់សាំងបានទាន់ពេលវេលាកំណត់ កុំបីខាន។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវាំកំលាំង ចំពោះបុគ្គលិក-កម្មករទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក-កណ្តាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំ ប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬ អញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ នៅតាមទីតាំងយកសំណាក របស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេល អញ្ជើញមកទទូលវាំក់សាំង សូមបុគ្គលិក-កម្មករចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner