ឯកឧត្តម សាយ សំអាល់ ប្រគល់ជ័យលាភីសាលា​មេត្រីបរិស្ថានថ្នាក់ជាតិ និងសម្ពោធសួន​ជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល»និងសួន​អំណាន«ព្រឹទ្ធាចារ្យលឹមណៃ»


ព្រះសីហនុ៖ ស្របពេលដែល ខេត្ត ព្រះសីហនុ បានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល»និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ ឯកឧត្តមសាយសំអាល់ បានឱ្យដឹងថា ក្រោមម្លប់ និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាខិតខំរកបានដោយកម្រ បានអនុញាតិឱ្យជីវភាពប្រជនយើងកាន់តែរីកចំរើន ការគិតគូរពីគុណភាពជីវិតកាន់តែប្រសើរជាងមុន ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថាសេចក្តីត្រូវការ និង ចង់បានបរិស្ថានស្អាត និងបៃតង ដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ពទ្ធ័បំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ តាមរយៈការលើកកម្ពស់តួនាទីភារកិច្ច និង ការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ បំរើជូនប្រជាពលរដ្ឋកាន់តែរហ័សជាមុន ល្អជាងមុន ស្របតាមតំរូវការ ជាក់សែ្តង ការធ្វើប្រតិភូកម្ម ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការការពារធនធានធម្មជាតិ ការអប់រំបរិស្ថាន ការវាយតម្លៃគុណវុឌ្ឍិនីតិបុគ្គល ឬរូបវន្តក្នុងប្រតិបត្តិមេត្រីភាពល្អ ជាពិសេសការបញ្ចូលកិច្ចការងារបរិស្ថានជាចំនុចទី៦ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ជ័យលាភីមាសនេះ ជាមោទនភាព និងសបញ្ជាក់ជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត បុគ្គលិកអប់រំសិក្សា មន្ទីរ ស្ថាប៏នជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន លេចចេញឡើងនូវសម្ធិទិផលនាពេលនេះ ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើរ និង សូមអោយថ្នាក់ដឹកនាំ និង សហការីអប់រំសិក្សាខេត្តព្រះសីហនុ បន្ត និងជម្រុញការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញធុរកិច្ច ដើម្បីអោយបងប្អូនយើងជាពិសេសប្រជាពលរដ្ឋក្នុងខេត្តអាចទាញយកនូវសក្តានុពល ពីសេដ្ឋកិច្ចពហុបំណងនៅទីនេះ បានកាន់តែច្រើន៕ ដោយ៖ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner