១៧ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អាជ្ញាធររឹបអូស និងកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ២០០គីឡូក្រាម ក្នុងខេត្តចំនួន ៤ រួមមានតាកែវ ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី – ភ្នំពេញបុស្តិ៍

២. ក្រោយរុករករ៉ែមាសនៅខេត្តមណ្ឌលគិរីរួចមក ក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលីទើបទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅក្នុងខេត្តត្បូងឃ្មុំ និងកំពុងសិក្សាពីផលប៉ះពាល់ – AMS Economy

៣. សាលារាជធានីភ្នំពេញ ប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំវេចខ្ទប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា ចៀសវាងការផាកពិន័យទៅតាមច្បាប់ និងវិធានការរដ្ឋបាល – RFI

៤. កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានពង្រាយនាវាចំនួន ៥គ្រឿងនៅជុំវិញវិញកោះ Natuna ក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារសន្តិសុខ បន្ទាប់ពីនាវាអាមេរិក និងចិនបើកឆ្លងកាត់តំបន់នេះ – Al Jazeera

៥. គណៈកម្មការអុឺរ៉ុប បានបើកដំណើរការនូវស្ថាប័នទទួលបន្ទុកវិបត្តិសុខាភិបាលមួយ ដែលនឹងសម្របសម្រួលការចំណាយនូវថវិការបស់សហភាពអុឺរ៉ុបប្រមាណ ៣៥.៣ពាន់លានដុល្លារ ដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាតនាពេលអនាគត – CGTN

ads banner