ក្រុងទេសចរណ៍សៀមរាប ត្រូវបានដាក់ជាតំបន់ក្រហម និងតំបន់លឿងទុំ (Video Inside)

រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់សង្កាត់ទាំង ១២ ទូទាំងក្រុងសៀមរាប ជាតំបន់ក្រហម និងតំបន់លឿង ទុំ រយៈពេល ១សប្តាហ៍ដើម្បីទប់ស្កាក់ការរីករាលដាលជំងឺកូវីដ-១៩ ។

អភិបាលខេត្តសៀមរាប លោកទៀ សីហា ត្រូវបានគេដកស្រង់ប្រសាសន៍ដែលបញ្ជាក់ថាការដាក់ឲ្យមានតំបន់ក្រហមនៅក្នុងក្រុងសៀមរាបនេះ នឹងតម្រូវ ឲ្យមានលក្ខខណ្ឌតឹងតែងណាស់។

កន្លែងលក់ដូរទំនិញដូចជាផ្សារ Mart នោះជាដើម ពលរដ្ឋនឹងមិនអនុញ្ញាត ឲ្យចូលទិញដោយផ្ទាល់ឡើយ ប៉ុន្តែនឹងអនុញ្ញាតឲ្យមានការដឹកជញ្ជួនចេញទំនិញទៅកាន់គោលដៅតាមរយៈ ការបញ្ជាទិញពីចម្ងាយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់នូវទំហំឆ្លងរាលដាលខ្លាំងនៅក្នុងក្រុងសៀមរាបនោះ ទេ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ជុំវិញការឆ្លងនៅក្នុងក្រុងសៀមរាប ។

យោងតាមរដ្ឋបាលខេត្ត ការដាក់ភូមិ សាស្រ្តទូទាំងក្រុងសៀមរាបជាតំបន់ក្រហម និងតំបន់លឿងទុំនេះ មានសុពលភាពពីរសៀលថ្ងៃទី១៧កញ្ញា នេះ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ។ សង្កាត់ដែលរដ្ឋបាលខេត្ត បាន កំណត់ជាតំបន់ក្រហមមាន ៦សង្កាត់រួមមានៈ នៅ ក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម, សង្កាត់ស្វាយដង្គំ, សង្កាត់ គោកចក, សង្កាត់ជ្រាវ, ភូមិតាវៀន នៃសង្កាត់សាលា កំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុង សៀមរាប ។   

ចំណែកសង្កាត់ដែលរដ្ឋបាលខេត្តសៀមរាបបានកំណត់ជាតំបន់លឿងទុំ នោះវិញរួមមាន ៨សង្កាត់ រួមមានៈ នៅ ក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក, សង្កាត់នគរធំ, សង្កាត់សៀមរាប, សង្កាត់ស្រង៉ែ, សង្កាត់ទឹកវិល, សង្កាត់ ក្របីរៀល, សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner