ឈប់សម្រាក៣ថ្ងៃរបស់កម្មករនឹងរក្សាប្រាក់ថ្លៃឈ្នូលជាដដែល (Video Inside)

កម្មករនិយោជិតទាំងអស់ នឹងទទួលបានការឈប់សម្រាករយ:ពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:, ការឈប់ សម្រាករបស់កម្មករនិយោជិតរវាងពីថ្ងៃទី៥, ៦ និង៧ ខែតុលាឆ្នាំ២០២១ នឹងត្រូវរក្សាប្រាក់ថ្លៃឈ្នួលជាដដែល នោះទេ។

ក្រសួងការងារបានថ្លែងរំលឹកដាស់តឿនកម្មករនិយោជិតដែលឈប់សម្រាក ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារទប់ស្តាត់ការចម្លងជំងឺកូវីដ១៩ និងត្រូវប្រុងប្រយ័ត្ន ចៀសវាងការពុលអាហារក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងរក្សាខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner