រកឃើញពពុះសណ្តែកលាយសារធាតុគីមីបូរ៉ាក់ (Video Inside)

ពពុះសណ្ដែកចំនួន៧គីឡូក្រាមដែលមានលាយសារធាតុគីមីបូរ៉ាក់ ត្រូវសមត្ថកិច្ចដកហូតនៅក្នុងការដាក់លក់ នៅផ្សារប្រសូត្រ, ស្រុកស្វាយទាបខេត្តស្វាយរៀង។ពពុះសណ្តែកទាំង៧ គីឡូក្រាម ដែលលាយសារធាតុគីមី ហាមឃាត់នេះត្រូវបានរកឃើញដាក់លក់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។

សុវត្ថិភាពចំណីអាហារ គឺជាបញ្ហា ដែលមានសារៈ សំខាន់បំផុតទាក់ទងនឹងអាយុ ជីវិតជាពិសេស ក្នុងស្ថានភាពបច្ចុប្បន្ន ដែលពិភពលោកកំពុងរង នឹងការផ្ទុះឡើង ដោយជម្ងឺរាតត្បាតបង្កឡើងដោយសារចំណី អាហារមិនស្អាតនិងការគ្មានអនាម័យ។

កម្ពុជា មាន ច្បាប់សម្រាប់ដាក់ទោសចំពោះ អ្នកដែល ក្លែងគុណភាពទំនិញដែលនឹងអាចជាប់ទោសរវាងពី៥ទៅ ១០ ឆ្នាំ។ មិនមានសេចក្តីរាយការណ៍ជុំវិញ ការឃាត់ខ្លួនអ្នកជាប់សង្ស័យក្នុងការក្លែងបន្លំគុណភាពទំនិញនេះឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner