កម្លាំងចម្រុះខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្បែរស្ពានហង្ស(កោះពេជ្រ) ឃាត់មនុស្ស៧នាក់ រួចបិតទីតាំងចោលបណ្ដោះអាសន្ន

ភ្នំពេញ ៖ មនុស្សប្រុសស្រី៧នាក់ ដែលជាអ្នកមេីលការខុសត្រូវនិងអ្នកលេងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងក្នុងមជ្ឈមណ្ឌល ជីន សុឺម៉ៅ ក្បែរស្ពានហង្ស កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីនេះបានលួចលាក់បេីកលេងហ្គេមបាញ់ត្រីជាច្រេីនថ្ងៃ ខែមកហេីយ ទេីបនៅយប់ថ្ងៃទី១៧ កញ្ញា នេះ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមនធ្វេីការចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់បញ្ចូនទៅកានអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីអនុវត្តន៍តាមនីតិវិធី ច្បាប់ ។ ចំណែកវត្ថុតាងទាំងប៉ុន្មាននៅក្នុងទីតាំងខាងលេី គឺអាជ្ញាធរបិតទ្វាចាក់សោរទុកចោលជា បណ្ដោះអាសន្ន ។
គួរបញ្ចាក់ផងដែរថា ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ មិនត្រឹមតែជាល្បែងខុសច្បាប់នោះទេ ថែមទាំងល្មេីសនិងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner