អង្គបុរេជំនុំគណ:កម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ ប្រជុំពិនិត្យ ពិភាក្សាបន្ត

ដីឥដ្ឋ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជានិងជាប្រធានគណ:កម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបើកកិច្ចប្រជុំអង្គបុរេជំនុំតាមប្រព័ន្ធអ៊ីនធឺណិត( Zoom meeting) ដេីម្បីពិនិត្យ  ពិភាក្សា  និងកែសម្រួលលើខ្លឹមសារ ពន្យល់បច្ចេកសព្ទ និងការបកប្រែមេពាក្យបច្ចេកសព្ទរបស់អនុគណ:កម្មការអន្តោប្រវេសន៍លេីកទី៣ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក  សាស្ត្រាចារ្យ  ស៊ូ  សុផាន  អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធានអចិន្រ្តៃយ៍គណ:កម្មការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលអញ្ជើញចូលរួមដោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក  ណុប  វី  អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងជាប្រធានអនុគណៈកម្មការអន្តោប្រវេសន៍ ព្រមទាំងសមាជិក  ឯកឧត្តម  ឧត្តមសេនីយ៍ទោ  អេង  គឹមសាន  អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានអនុគណៈកម្មការបកប្រែភាសាអង់គ្លេស  លោក  អែម  ឧត្តម  សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា    កម្ពជា និងមន្ត្រីលេខាធិការដ្ឋានសរុបចំនួន១៥នាក់។ 

     អង្គបុរេជំនុំ បានពិនិត្យ  ពិភាក្សា  លើខ្លឹមសារ ពន្យល់បច្ចេកសព្ទទាក់ទងនិងជំនាញនគរបាលអន្តោប្រវេសន៍  ដោយបានធ្វេីការពិភាក្សានិងផ្លាស់ប្ដូរយោបល់  កែសម្រួលលេីអក្ខរាវិរុទ្ធ  វេយ្យាករណ៍  និងខ្លឹមសារពន្យល់បច្ចេកសព្ទ និងការពិនិត្យកែសម្រួលនិងការបកប្រែមេពាក្យបច្ចេកសព្ទជាភាសាអង់គ្លេសឱ្យមានលក្ខណ:ត្រឹមត្រូវ។  

    កិច្ចប្រជុំបានពិនិត្យនិងកែសម្រួល  បានចំនួន១២បច្ចេកសព្ទ  សរុបលេីកទី១  លេីកទី២  និងលេីកទី៣  បានចំនួន២៦ បច្ចេកសព្ទលេី៨៣បច្ចេកសព្ទដែលបាន ស្នេីពិនិត្យក្នុងអង្គបុរេជំនុំ។ បច្ចេកសព្ទដែលនៅសល់និងលេីកទៅពិនិត្យនៅសប្តាហ៍ក្រោយបន្តទៀត។ 

  ជាចុងបញ្ចប់អង្គបុរេជំនុំបានស្នេី  ឯកឧត្តម  ណុប  វី  ប្រធានអនុគណ: កម្មការអន្តោប្រវេសន៍ បន្តស្រាវជ្រាវឯកសារ ដើម្បីបញ្ជាក់បន្ថែមលេីបច្ចេកសព្ទចំនួន២  គឺបច្ចេកសព្ទទី១ «ខ្សែបន្ទាត់ព្រំដែន»និងទី២ «ចំណុចកណ្ណិធា» និងគោរពរាយការណ៍ជូន  ឯកឧត្ដម  នាយឧត្តមសេនីយ៍  អគ្គនាយកអន្តោប្រវេសន៍ លើខ្លឹមសារដែលបានកែសម្រួលរួច ដេីម្បីពិនិត្យនិងសម្រេច  មុននឹងដាក់ជូនក្នុងកិច្ខប្រជុំគណ:កម្មការ ពិនិត្យនិងអនុម័ត៕ដោយ-រ៉ាវុធ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner