សម្តេច​តេ​ជោ ហ៊ុនសែន ឱ្យ​រដ្ឋ​ម​ន្ត្រី​កសិកម្ម និង អភិបាលខេត្ត​បំភ្លឺ​តាម​ហ្វេ​ស​ប៊ុ​ករឿង​ហាមឃាត់​ប្រជាជន​មិនឱ្យ​សម្លាប់សត្វ​ពពែយកសាច់,រដ្ឋមន្រ្តីបំភ្លឺជូនភ្លាមៗ​

ភ្នំពេញៈ ជាមួយនឹង​រូបថត​វីដេអូ​ឃ្លី​ប​ដែលមាន​រយៈពេល​ជាង​មួយ​នាទី​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានដាក់​សំណួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង អភិបាលខេត្ត​បំភ្លឺ​ជូន​សម្តេច​ល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំពោះ​សកម្មភាព​ហាមឃាត់​ប្រជាជន​មិន​​ឱ្យ​ប្រជាជន​សម្លាប់​ពពែ​យក​សាច់​។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រតិកម្ម​បែបនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បា​នប​ំភ្លឺ​តប​ជូន​សម្តេច​តេ​ជោ​ភ្លាមៗ​ផងដែរ​នៅ​ព្រឹក​នេះ​។​

​លោក វេ​ង សាខុន បាន​គោរព​ជម្រាបជូន​សម្ត​ច​តេ​ជោ ហ៊ុន សែន ថា​”​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​សម្តេចតេ​ជោ មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា ៖ ការចិញ្ចឹម​សត្វ និង​ការ​សម្លាប់សត្វ​ក្នុង​គោលបំណង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​គឺ​ពុំមាន ទោសទណ្ឌ​និង​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នោះទេ​ហើយក៏​គ្មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ការប្រព្រឹត្ត​បទល្មើសអ្វី​ដែរ លើកលែងតែ​ការសម្លាប់​សត្វ​ក្នុង​គោលបំណង​ធ្វើ​អា​ជីក​ម្ម​តែប៉ុណ្ណោះ ។ ដោយឡែក​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋានខេត្តកណ្តាល ដែល​បានធ្វើការ​កិច្ចការ​នេះ​ផ្ទាល់​នឹង​ផ្តល់ជូន​របាយការណ៍​ល​ម្អិ​ត​ជូន​សម្តេច​តេ​ជោបាន​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​បន្ថែម។ ដោយ​ក្តី​គោរព​ដ៏​ខ្ពង់​ខ្ពង់​បំផុត​ពី​ខ្ញុំបាទ​”​។​

លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម

​តាម​អ្វីដែល​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបញ្ជាក់​រួចមកហើយ​នេះ​គឺ​នៅសល់តែ​លោក​អភិបាល​ខេត្តកណ្តាល​ប៉ុណ្ណោះ ដែល​ត្រូវ​បំភ្លឺ​ជូន​សម្តេច​តេ​ជោ​លើ​សកម្មភាព​នេះ​។​

​គួររំលឹកថា ជាមួយនឹង​រូបថត​វីដេអូ​ឃ្លី​ប​ដែលមាន​រយៈពេល​១:៤៦ នាទី​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សកម្មភាព​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ដែល​ចុះទៅ​ហាមឃាត់​មិនឱ្យ​ប្រជាពលរដ្ឋ​សម្លាប់សត្វ​ពពែ​។​សម្តេច​ក៏បាន​កំហិត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង អភិបាលខេត្ត​នោះ​បំភ្លឺ​ជូន​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បីឱ្យ​ប្រជាជន​បានដឹង​ទូទៅ​វិញ​។​

​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​បានរ​សេរ​ថា​”​តើ​មន្ត្រី​យើង​ធ្វើ​ដល់​ថ្នាក់​នេះ​ជាមួយ​ប្រជាជន​មែន​ទេ​? រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​អភិបាលខេត្ត​ដឹង​រឿងនេះ​ឬទេ​?​តើ​រាជរដ្ឋាភិបាល​មាន​ដែល​ហាមឃាត់​ប្រជាជន​មិនឱ្យ​សម្លាប់​ពពែ​យក​សាច់​ជា​អាហារ​ពី​ពេលណា​មក ទើបបានជា​មន្ត្រី​យើង​ធ្វើ​មកលើ​ប្រជាជន​បែបនេះ​?​យើង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន ចិញ្ចឹមសត្វ មិនមែន​ទុក​សម្រាប់​ទុក​តាំង​ពិ​ពរណ៍​ទេ​គឺ​សម្រាប់​ជា​ចំណីអាហារ​។ ហេតុ​អី​បាន​ប្រជាជន​ចិញ្ចឹមសត្វ​គ្មាន​សិទ្ធិ​សម្លាប់សត្វ​យក​សាច់​ទទួលទាន​ហើយ​តម្រូវឱ្យ​សុំច្បាប់​។ បើ​មាន​ក្នុង​ច្បាប់​គឺត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​”​។​

​សម្តេច​សរសេរ​ប​មន្ត​ថា​”​ខ្ញុំ​មិនដឹងថា​រូបភាព​ក្នុង​វីដេអូ​នេះ​កើត​នៅក្នុង​ខេត្ត​ណា​ទេ​។ សុំ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិបាលខេត្ត​ស្រាវជ្រាវ​ហើយ​ចូលមក​បំភ្លឺ​អោយ​ខ្ញុំ​តាម​ហ្វេ​ស​បុក​នេះ ដើម្បីអោយ​ប្រជាជន​បានដឹង​ជាទូទៅ​។​ខ្ញុំ​ហួសចិត្ត​និង​អាណិត​ប្រជាជន​ជាទី គោរព​ស្រលាញ់​របស់ខ្ញុំ​”៕​ដោយៈ​ពល​ជ័យ​

មន្រ្តីកសិកម្មដែលមាននៅក្នុងវីដេអូឃ្លិប
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner