ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាត អស់ទាំងស្រុង

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យខូចខាត អស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង០០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះជួសជុលម៉ូតូ ស្ថិត នៅតាម បណ្តោយ ផ្លូវ ជាតិលេខ១ ភូមិ ជ្រាយអំពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ: អ៉ិត សាវឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុ។

របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ខូចខាតសម្ភារៈឆេះ ថ្ម ប្រក់ ស័ង្កសី ទំហំ ៤.៥ម៉ែត្រ គុណ ៩ម៉ែត្រ អស់ទាំងស្រុង ឆេះ សម្ភារៈ ក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យសរុបទាំងអស់ ចំនួន ១១គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ចំនួន ១១ឡាន ស្មេីនឹង ៥៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅរសៀលនាថ្ងៃខែឆ្នាំដដែល៕ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner