ប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន

អត្ថបទដោយ៖
AMS OneMinute

អ្នកតវ៉ាប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន ខណៈកងកម្លាំងប៉ូលិសមួយចំនួនបានរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចរវាងប៉ូលិសអូស្ដ្រាលីជាមួយអ្នកតវ៉ាប្រឆាំងការបិទខ្ទប់ កាលពីថ្ងៃទី១៨ កញ្ញាកន្លងទៅ។

មនុស្សប្រមាណ ៧០០នាក់ប្រមូលផ្ដុំគ្នាតាមកន្លែងជាច្រើននៅទីក្រុង Melbourne ខណៈមន្ត្រីប៉ូលិសជាង ២ពាន់នាក់បិទខ្ទប់មិនឱ្យមានការចេញចូលនៅកណ្ដាលទីក្រុង ព្រមទាំងដាក់ពង្រាយកម្លាំងតាមដងផ្លូវនានានៅក្នុងទីក្រុង Sydney។ មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនេះ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

អូស្ត្រាលីរងការយាយីដោយវីរុស Delta តាំងពីពាក់កណ្ដាលខែមិថុនាមក ដែលបណ្ដាលឱ្យទីក្រុងមួយចំនួនដូចជា Melbourne, Syney និងរដ្ឋធានី Canberra កំពុងស្ថិតក្រោមការបិទខ្ទប់ដ៏តឹងរ៉ឹងមួយ។ នៅថ្ងៃទី១៨ កញ្ញា អូស្ដ្រាលីរកឃើញមានអ្នកឆ្លងថ្មី ១ ៨៨២ករណី ដែលភាគច្រើនគឺនៅទីក្រុង Sydney។

ប្រភព៖ Reuters

ads banner