ករណីវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរីមានការកើនឡើងជាលំដាប់ នៅក្នុងខែកញ្ញានេះ

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៨ កញ្ញា សិង្ហបុរីរកឃើញកូវីដ១៩ រហូតដល់ទៅ ១ ០០៩ករណី ជាកំណត់ត្រាមួយខ្ពស់បំផុតសម្រាប់សិង្ហបុរីនៅក្នុងឆ្នាំនេះ។

ទោះជាយ៉ាងណា នៅសិង្ហបុរី ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះ មានអ្នកឆ្លងប្រមាណ ៩៨% ជាករណីស្រាល ឬមិនមានរោគសញ្ញាសោះ។

គិតត្រឹមខែកញ្ញានេះ ប្រទេសនេះ មានប្រជាជន ទទួលបានវ៉ាក់សាំងទាំងពីរដូស ៨២% និងប្រមាណ ៨៤% ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស។

ប្រភព៖ CNA

ads banner